អ៊ីរ៉ងថ្កោលទោសការវាយប្រហារ នៅភាគខាងត្បូងប្រទេស​ និងព្រមានពី​ការរំលោភលើបទឈប់បាញ់

2026/05/28 11:51:45 pm        49

នាថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក នៅជិតទីក្រុង Bandar Abbas នៅភាគខាងត្បូងប្រទេស ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត និងគំរាមកំហែងដល់ប្រទេសក្នុងតំបន់។ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅជិតទីក្រុង Bandar Abbas ដែលបានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ គឺជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។ លោក Baghaei បានបន្ត​ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មានកាតព្វកិច្ចបំពេញការទទួលខុសត្រូវផ្នែកច្បាប់របស់ខ្លួន ដោយតម្រូវ​ឲ្យ​សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការឈ្លានពាន​លើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ង់។

លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនផង​ដែរ​ថា បានរំលោភជាបន្តបន្ទាប់លើបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដោយលើកឡើងពីការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងដែនទឹកអន្តរជាតិ ក៏ដូចជាការវាយប្រហារតាមអាកាសថ្មីៗនេះ លើភាគខាងត្បូងនៃ​ប្រទេសអ៊ីរ៉ង់។

គួរ​បញ្ជាក់​ថា នៅ​ព្រឹកថ្ងៃព្រហស្បតិ៍នេះ​ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន​ Anadolu ថា កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង នៅជិតច្រកសមុទ្រ Hormuz និងបានវាយប្រហារស្ថានីយត្រួតពិនិត្យលើ​ដីមួយកន្លែងរបស់អ៊ីរ៉ង់ នៅទីក្រុង​ Bandar Abbas ដែលត្រូវបានចោទប្រកាន់ថា កំពុងរៀបចំបាញ់បង្ហោះយានដ្រូន​មួយគ្រឿង​ផ្សេងទៀត។ មន្ត្រីរូបនេះបានពិពណ៌នាអំពីសកម្ម​ភាព​​របស់សហរដ្ឋអាមេរិកថា ជា «វិធានការមាន​កំណត់​» និង «គ្រាន់តែ​ជា​ការ​ការពារខ្លួន» ដោយបញ្ជាក់​ថា ពួកគេមានបំណងរក្សាបទឈប់បាញ់។

ជាការ​ឆ្លើយតបទៅនឹងការវាយប្រហារដោយអាមេរិក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់​ថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង នៅគូវ៉ែត ដើម្បីសងសឹក ចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារតាមអាកាសរបស់អាមេរិក នៅជិតអាកាសយានដ្ឋាន Bandar Abbas៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm