នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប(EU) បានជួបជុំគ្នានៅក្នុងប្រទេសស៊ីប ដើម្បីពិភាក្សាលើយុទ្ធសាស្រ្តណាមួយនៅក្នុងកិច្ចប្រជុំនាពេលអនាគតជាមួយរុស្ស៊ី ស្របពេលដែលអ៊ុយក្រែនជំរុញឲ្យអឺរ៉ុបដើរតួជាអ្នកចរចាជាមួយទីក្រុងមូស្គូ ខណៈសហរដ្ឋអាមេរិកផ្តោតសំខាន់លើសង្រ្គាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ។

EU បន្តគោលនយោបាយធ្វើឲ្យរុស្ស៊ីឯកា ចាប់តាំងពីការវាយលុកឆ្នាំ ២០២២របស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ។ ពួកគេបានដាក់ទណ្ឌកម្មទីក្រុងមូស្គូ និងមានទំនាក់ទំនងការទូត និងនយោបាកម្រិតខ្ពស់តិចតួចប៉ុណ្ណោះ ជាមួយរុស្ស៊ី ។
ប៉ុន្តែពេលដែលកិច្ចប្រជុំដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម មានវឌ្ឍនភាពតិចតួច ហើយសង្រ្គាមបច្ចុប្បន្នឈានចូលដល់ឆ្នាំទី ៥ហើយនោះ ក្រុមមន្រ្តីអឺរ៉ុប និយាយថា EU គួរតែត្រៀមខ្លួនសម្រាប់ពេលវេលាមកដល់ ដើម្បីចូលរួមកិច្ចប្រជុំជាមួយទីក្រុងមូស្គូ ។
ក្រុមរដ្ឋមន្រ្តីការបរទេសអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបុរេលក្ខខណ្ឌរបស់ពួកគេ សម្រាប់លទ្ធភាពណាមួយនៃកិច្ចប្រជុំ ហើយនិងអ្វីដែលអឺរ៉ុបមានគោលបំណងចង់សម្រេចឲ្យបាន បើសិនជាប្លុកមួយនេះ សម្រេចចិត្តចូលរួមកិច្ចចរចាជាមួយរុស្ស៊ី ៕
