ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្នុងដំណើរបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្ដរតនគិរី បានលើកឡើងថា បើទោះបីខេត្ដរតនគិរីត្រូវបានលើកលែងការពាក់ម៉ាសក្ដី ប៉ុន្ដែប្រជាជនភាគច្រើននៅតែបន្តពាកម៉ាស និងអនុវត្តន៍វិធានសុខាភិបាល។ តាមរយៈសកម្មភាពនេះលោកជំទាវវាយតម្លៃថា ប្រជាជនមានការយល់ដឹងច្រើនអំពីការការពារសុខភាព។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃពុធទី២០ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន , លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEFប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាកសាំងកូវីដ-១៩ នៅមណ្ឌលសុខភាពបរខាំ ខេត្តរតនគីរី និងបានបន្តដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិ អូយ៉ាដា ខេត្តរតនគីរី ដើម្បីសាកសួរ និងពិនិត្យស្ថានភាពជំងឺកូវីដ-១៩ រួមទាំងដំណើរការចាក់វ៉ាក់សាំងផងដែរ៕