ក្រុមមន្រ្តីក្នុងស្រុកនិយាយថា មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយទូកមួយគ្រឿង បានលិចក្នុងទន្លេគង្គា ស្ថិតនៅរដ្ឋភាគខាងកើត Bihar ប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍នេះ ។
លោក Tyagarajan គឺជាចៅក្រមស្រុក Patna និយាយថា ទូកដឹកអ្នកស្រុកមួយគ្រឿង បានក្រឡាប់ ពេលជួបខ្យល់បោកបក់ខ្លាំង ។
ក្រុមជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅកាន់ទន្លេ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន បន្ទាប់ពីឧបទ្ទេវហេតុលិចទូកនេះកើតឡើង ។
លោកTyagarajaនិយាយទៀតថា ពួកយើងទទួលបានព័ត៌មានពីទូកលិចនៅជិតភូមិ Sultanpur ដោយសារខ្យល់បោកបក់ខ្លាំង ហើយភ្លាមៗនោះ ក្រុមអាជ្ញាធរ បានដាក់ពង្រាយក្រុមជួយសង្រ្គោះ ឲ្យចុះប្រតិបត្តិការស្វែងមនុស្សបាត់ខ្លួន ។
លោកបន្តថា ការស៊ើបអង្កេតបឋមបង្ហាញថា មាននូវមនុស្ស ៧នាក់នៅលើទូក ហើយសាកសពមនុស្ស ២នាក់ ត្រូវបានរកឃើញ ខណៈមនុស្ស ៥នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ឧបទ្ទេវហេតុនេះដែរ បានកើតឡើង រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយមនុស្សយ៉ាងហោច ៦នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្រោយទូកកម្សាន្តដឹកភ្ញៀវទេសចរមួយគ្រឿង ក្រឡាប់ក្នុងទន្លេ ស្ថិតក្នុងរដ្ឋភាគកណ្តាល Madhya Pradesh ៕

