អ៊ូហ្គង់ដា បិទព្រំដែនជាមួយកុងហ្គោ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា

2026/05/29 01:30:20 am        48

រដ្ឋាភិបាលអ៊ូហ្គង់ដា និយាយថា ពួកគេបានបិទព្រំដែនជាមួយប្រទេសជិតខាងកុងហ្គោ ដោយសារផលប៉ះពាល់បន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា ។

អ្នកស្រី Diana Atwine គឺជាមន្រ្តីសុខភាពជាន់ខ្ពស់មួយរូបនិយាយប្រាប់សន្និសីទសារព័ត៌មានថា ព្រំដែននឹងត្រូវបិទរយៈពេល ៤សប្តាហ៍ លើកលែងតែក្រុមឆ្លើយតបជំងឺអេបូឡា ក្រុមជំនួយមនុស្សធម៌ និងប្រតិបត្តិការសន្តិសុខប៉ុណ្ណោះ ក៏ដូចជាការដឹកជញ្ជូនទំនិញ និងស្បៀងអាហារ ។

អ្នកស្រីបន្តថា នរណាម្នាក់ដែលត្រូវបានអនុញ្ញាតឲ្យចូលប្រទេសអ៊ូហ្គង់ដា ចេញពីកុងហ្គោ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ ដោយខ្លួនឯង ។

អ៊ូហ្គង់ដា បានរាយការណ៍ករណីឆ្លងជំងឺអេបូឡា ៧នាក់ និងករណីស្លាប់មនុស្សម្នាក់ នៅក្នុងការរីករាលដាលឆ្លងនេះ ដែលចំណុចកណ្តាលនៃការរីករាលដាល ស្ថិតនៅខេត្ត Ituri របស់កុងហ្គោ ។

មកទល់នឹងពេលនេះ អង្គការសុខភាពពិភពលោក(WHO)បានរកឃើញករណីស្លាប់បានបញ្ជាក់ដោយសារជំងឺអេបូឡាចំនួន ១០នាក់ និងករណីស្លាប់សង្ស័យចំនួន ២២០នាក់ នៅក្នុងប្រទេសកុងហ្គោ ចាប់តាំងពីពាក់កណ្តាលខែឧសភារហូតមក ។

ពួកគេបានរកឃើញករណីឆ្លងសង្ស័យចំនួន ៩០០នាក់ផងដែរ ចាប់តាំងពីកុងហ្គោប្រកាសការរីករាលដាលឆ្លងជំងឺអេបូឡា កាលពីថ្ងៃទី ១៥ ខែឧសភា ។

ស្ថានភាពសន្តិសុខនៅតំបន់ភាគខាងកើតកុងហ្គោ ដែលញាំញីដោយសារជម្លោះពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធអស់រយៈពេល ៣ទសវត្សរ៍មកហើយនោះ គឺជាឧបសគ្គដ៏ធំមួយ ក្នុងការចូលដល់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា ។ សេវាកម្មសុខភាពរដ្ឋនៅតំបន់ដាច់ស្រយាលនៅខេត្ត Itur ពុំមាននោះទេ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm       
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm