រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយថា គុយបាមានបញ្ហាច្រើនណាស់ ខណៈដែលរូបលោកនិយាយពីការនាំចេញប្រេងវេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក ។
លោក Rubio បន្តថា ប្រទេសមួយនេះ ត្រូវបានគ្រប់គ្រងដោយក្រុមកុម្មុយនិស្តដែលគ្មានសមត្ថភាព ។ ក្រុមកុម្មុយនិស្តមិនល្អនោះទេ ហើយក្រុមកុម្មុយនិស្តដែលគ្មានសមត្ថភាព រឹតតែមិនល្អទៅទៀត ។
លោកនិយាយទៀតថា ប្រទេសគុយបា កាន់កាប់ដោយក្រុមហ៊ុន GAESA ដែលបានគ្រប់គ្រង ៧០ភាគរយនៃសេដ្ឋកិច្ចប្រទេសមួយនេះ ដូច្នេះហើយ ពុំមានប្រាក់របស់ក្រុមហ៊ុនណាមួយ បានទៅជួយពលរដ្ឋគុយបានោះទេ ។
គួរឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននឹងកំពុងបង្កើនសម្ពាធលើប្រទេសគុយបា ក្រោយប្រើប្រាស់កម្លាំងយោធាកាលពីខែមករា ដើម្បីទម្លាក់អំណាចរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ។
គុយបានបានក្លាយជាសត្រូវរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៥៩របស់លោក Fidel Castro មកម្ល៉េះ ។
លោក Trump ត្រូវបានគាំទ្រខ្លាំងដោយពលរដ្ឋកូនកាត់អាមេរិក-គុយបាប្រកាន់តឹង នៅរដ្ឋ Florida ដែលបានញុះញង់ឲ្យសហរដ្ឋអាមេរិកផ្លាស់ប្តូររបបគុយបា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយៗលោក Trump មកពីក្រុមសាធារណរដ្ឋ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា លោកចង់មើលឃើញការផ្លាស់ប្តូរនៅប្រទេសគុយបា ៕

