ប្រធានាធិបតីរុស្ស៊ីមាននូវជំនួបកម្រិតខ្ពស់ជាមួយសមភាគីកាហ្សាក់ស្ថាននៅទីក្រុង Astana

2026/05/29 01:37:50 am        62

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មាននូវជំនួបកម្រិតខ្ពស់ជាមួយសមភាគីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev នាថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុង Astana នៅថ្ងៃទី ២នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនៅអាស៊ីកណ្តាលមួយនេះ ។

លោក Tokayev បានកោតសរសើរភាពជាដៃគូយុទ្ធសាស្រ្ត និងទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសជិតខាងទាំង ២ ដែលត្រូវបានធ្វើឲ្យផ្លូវការនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “វាជាសសរស្តម្ភទាំង ៧នៃមិត្តភាព និងអ្នកជិតខាងល្អ” ។

មេដឹកនាំកាហ្សាក់ស្ថានរូបនេះ បានថ្លែងអំណរគុណលោក Putin សម្រាប់ការគាំទ្រផែនការឲ្យសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់លោក ។

កាហ្សាក់ស្ថាន រំពឹងថា រុស្ស៊ីនឹងផ្តល់ហិរញ្ញប្បទាន ៨៥ភាគរយនៃការសាងសង់រោងចក្រ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០៣៥-២០៣៦ ខាងមុខ ។

ដោយឡែក លោក Putin កត់សម្គាល់ផងដែរថា រូបលោក និងលោក Tokayev បានលើកឡើងរួចទៅហើយពីវិស័យសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការរបស់ពួកគេ អំឡុងជំនួបកាលពីល្ងាចថ្ងៃពុធ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកាហ្សាក់ស្ថាន ។

សូមបញ្ជាក់ថា គណៈប្រតិភូរបស់លោក Putin រួមមានក្រុមមន្រ្តីជាន់ខ្ពស់ជាង ៣០រូប នៅក្នុងចំណោមសមាជិកគណៈរដ្ឋមន្រ្តី ក៏ដូចជាប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm