ហាម៉ាស៖ អ៊ីស្រាអែលចង់វិល​​ទៅ​​សង្គ្រាមប្រល័យពូជសាសន៍នៅហ្កាហ្សា ក្រោយ​សម្លាប់​មនុស្សជាង ២០នាក់ ត្រឹម​ ៤៨ម៉ោង

2026/05/29 01:43:05 am        44

ក្រុមហាម៉ាសប៉ាឡេស្ទីន នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) បាន​លើកឡើង​ថា ការបង្កើន​ការវាយប្រហាររបស់អ៊ីស្រាអែល លើជនស៊ីវិល នៅតំបន់ហ្កាហ្សា និងការសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០នាក់ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ បង្ហាញថា ទីក្រុង Tel Aviv កំពុងប្រឹង​ប្រែង​វិលត្រឡប់ទៅរក «ការ​ពន្លឿន​សង្គ្រាមប្រល័យពូជសាសន៍» ដែលបានបន្តអស់រយៈពេល ២ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានឲ្យ​ដឹង​ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើអគារលំនៅឋាន​មួយកន្លែង នៅក្នុងទីក្រុងហ្កាហ្សាភាគ​កណ្តាល កាលពីយប់មិញ (ថ្ងៃពុធ) ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០នាក់ រួមទាំងកុមារ ២នាក់ និងស្ត្រី ២នាក់ផង​ដែរ​ និងរបួសរាប់សិបនាក់ទៀត គឺជា «ឧក្រិដ្ឋកម្មថ្មី» និង «ការរំលោភបំពានថ្មី​ និងជាក់ស្តែង» លើ​កិច្ចព្រមព្រៀងបទ​ឈប់បាញ់ដែលបានចុះហត្ថលេខានៅទីក្រុង Sharm el-Sheikh របស់ប្រទេស​អេហ្ស៊ីប។

កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីសង្គ្រាមរយៈពេល ២ឆ្នាំ នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ ហើយ​បើយោងតាមតួលេខពី​អាជ្ញាធរប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​ថា ជនជាតិប៉ាឡេស្ទីនជាង ៧២.០០០នាក់ ត្រូវបានសម្លាប់ និងជាង ១៧២.០០០នាក់រងរបួស ខណៈ​មាន​ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រហែល ៩០ភាគរយ​។

ក្រុមហាម៉ាសបានបន្ថែម​ថា ការវាយប្រហារកាន់តែខ្លាំងឡើងៗរបស់អ៊ីស្រាអែល លើជនស៊ីវិល នៅទូទាំងតំបន់ហ្កាហ្សា និងការសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០​នាក់ក្នុងការវាយប្រហារដោយ​កំណត់គោលដៅលើសង្កាត់លំនៅឋាន ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ បានបង្ហាញពីចេតនារបស់ប្រទេសនេះ​ ក្នុងការចាប់ផ្ដើម​ប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើង​វិញ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm