ចិន៖ ​តៃវ៉ាន់មិនគួរ «រំខាន​» បេសកកម្មកងទ័ពអាកាសរបស់ទីក្រុង​ប៉េកាំង នៅជុំវិញកោះនេះ​

2026/05/29 01:45:24 am        48

ក្រសួងការពារជាតិ នៅទីក្រុងប៉េកាំងបានបញ្ជាក់​នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា តៃវ៉ាន់មិនគួរ «រំខាន​» នោះទេ ដល់​បេសកកម្មកងទ័ពអាកាសចិន នៅជុំវិញកោះនេះ ដែលកំពុងកើតឡើងនៅក្នុងដែនអាកាសរបស់ចិន ដោយឆ្លើយតបទៅនឹងសមយុទ្ធរយៈពេល ១សប្តាហ៍ ដែលទីក្រុងតៃប៉ិរិះគន់​​។

ប្រទេស​ចិនចាត់ទុកកោះ​តៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន តែ​មាន​ការ​ជំទាស់​ពី​រដ្ឋបាលទីក្រុង​​តៃប៉ិ ហើយយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ខ្លួន ធ្វើប្រតិបត្តិការ នៅជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ។

ក្នុង​សប្ដាហ៍នេះ​ គឺ​នៅ​ថ្ងៃទី២៥ និងសប្ដាហ៍កន្លង​មក នៅ​ថ្ងៃទី១៩​ ខែឧសភា​ កោះ​តៃវ៉ាន់បានឲ្យ​ដឹង​ថា ចិនបានអនុវត្ត «ការល្បាតត្រៀមខ្លួនប្រយុទ្ធរួម» និងបានផ្សាយរូបភាពនៃនាវាចម្បាំងរបស់​ចិន ក៏ដូចជាយន្តហោះចម្បាំងចិនដែលត្រូវបានថត​ដោយ​យន្តហោះតៃវ៉ាន់។

នៅទីក្រុងប៉េកាំងនៅពេលដែលត្រូវបានសុំឲ្យ​ធ្វើការ​អត្ថាធិប្បាយ ជុំវិញ​ការល្បាតទាំងនោះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បាននិយាយថា៖ «កោះ​តៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន។ យន្តហោះរបស់យើងធ្វើសកម្មភាពយោធា នៅក្នុងដែនអាកាសរបស់​ប្រទេស​ចិន។ កងកម្លាំងប្រដាប់អាវុធ ទាម​ទារ​ឯករាជ្យរបស់​កោះ​តៃវ៉ាន់ គួរតែចៀសវាងការ​រំខាន និងការបង្ក​ហេតុ»។

លោក Jiang បានបន្ថែម​ថា យោធាចិននឹងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ចាត់វិធានការ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និង «កម្ចាត់ចោលយ៉ាងទាំង​ស្រុង​នូវសកម្មភាពបំបែកខ្លួន និងការជ្រៀតជ្រែកពីខាងក្រៅណាមួយ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm