អ៊ុយ​ក្រែ​ន​ស្វែងរក​ការចរចា​នៅ​ទីក្រុង Mariupol​ ដើម្បី​ជម្លៀស​មនុស្ស បន្ទាប់ពី​ឱសានវាទ​ទម្លាក់​អាវុធ​ផុត​កាលកំណត់

2022/04/21 04:54:48 pm        2.3 K

​​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ស្នើ​ឲ្យ​មាន​ការចរចា​ជាមួយ​ក្រុង Moscow ជុំវិញ​ការ​ជម្លៀស​កង​ទ័ព​ និង​ជន​ស៊ីវិល​ចេញពី​ទីក្រុង Mariupol បន្ទាប់ពី​ឱសានវាទ​ឲ្យ​ទម្លាក់អាវុធ​ចុះ ឬ​សុខចិត្ត​បាត់បង់​អាយុជីវិត​បាន​ផុត​កាលកំណត់​កាលពី​ថ្ងៃ​ពុធ ដោយ​ទុក​ឲ្យ​មនុស្ស​ជាច្រើន​ជាប់​ខ្លួន​ក្នុង​រោងចក្រ​ស្ល​ដែក ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​។

​យោង​តាម​សារព័ត៌មាន Reuters ជន​ស៊ីវិល​មួយ​ចំនួន​តូច​បាន​ត្រៀម​ចាក​ចេញ ពី​កំពង់ផែ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ភាគ​អាគ្នេយ៍តាម​ក្បួន​រថយន្តក្រុង​ខ្នាត​តូច​ គេច​ចេញពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​កក្រើកនៃ​សង្គ្រាម​ដែល​មាន​អាយុកាល​ ៨​សប្ដាហ៍។ ​កាលពី​ថ្ងៃ​ពុធ មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​មួយ​រូប​បាន​ជំរុញ​ឲ្យ​ដឹកនាំ​ពិភពលោក​ ជួយ​ជម្លៀស​ទាហាន​រាប់​រយ​នាក់ និង​ជន​ស៊ីវិល​ជាច្រើន​ទៀត​ចេញពី​រោងចក្រ​ដែក​ថែប Azovstal មួយ​នេះ​ដែល​រង​ការឡោមព័ទ្ធ​ពី​កងទ័ព​រុស្ស៊ី​។ ​មេបញ្ជាការ​កង​ម៉ា​រី​ន​លោក Serhiy Volny បាន​និយាយ​ថា ក្រុម​យុទ្ធជន​ប្រហែលជា​មិន​អាច​សំងំ​លាក់​ខ្លួន​បាន​យូរ​ទៀត​ទេ។ លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយ​ថា ជន​ស៊ីវិល​ប្រមាណ ១,០០០​នាក់​ក៏​កំពុង​ពួន​សំងំ​នៅ​រោងចក្រ​ស្ល​ដែក​នោះ​ដែរ។ អ្នកចរចា​អ៊ុយ​ក្រែ​ន​លោក Mykhailo Podolyak បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម tweeter ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ត្រៀម​សម្រាប់​ការចរចា​ជុំ​ពិសេស​ដោយ​គ្មាន​លក្ខខ័ណ្ឌ ដើម្បី​ជួយ​ពលរដ្ឋ កងវរសេនាតូច យោធា ជន​ស៊ីវិល កុមារ​របស់​យើង​ដែល​កំពុង​មានជីវិត និង​រង​របួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm