ចិនបង្ហាញក្ដី​បារម្ភ អំពីចំណាត់​ការ​របស់ជប៉ុន ក្នុង​ការ​បង្កើត​រចនាសម្ព័ន្ធ​​ស៊ើបការណ៍សម្ងាត់ថ្មី

2026/05/29 02:22:35 am        39


យោងតាមសេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​ឲ្យ​ដឹង​ថា ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានសម្តែងក្ដី​បារម្ភ អំពីចំណាត់​ការ​របស់ប្រទេសជប៉ុន ក្នុងការបង្កើតក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិ។

សភាជប៉ុន ដោយមាន​ការបោះឆ្នោតសំឡេង​ភាគច្រើន កាល​ពី​ថ្ងៃពុធ បានអនុម័តច្បាប់មួយ ដើម្បីបង្កើតការិយាល័យនេះ ដែលមានគោលបំណងពង្រឹងសមត្ថភាពស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាល។

ក្រុមប្រឹក្សានេះនឹងត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុន ដោយមានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិបម្រើជាផ្នែក​ប្រតិបត្តិការរបស់ខ្លួន ដោយច្របាច់​បញ្ចូល​គ្នានូវ​មុខងារស៊ើបការណ៍សម្ងាត់ដែលមាន​ការ​បែងចែក​របស់ប្រទេស ក្រោមបញ្ជាការបង្រួបបង្រួម។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយថា ទីក្រុងប៉េកាំងមានក្ដី​បារម្ភ អំពីការអភិវឌ្ឍពាក់ព័ន្ធ ដែលបានបង្កមានភាពចម្រូងចម្រាស និងការសង្ស័យ ទាំងក្នុង និងក្រៅប្រទេសជប៉ុន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Xinhua។

លោកស្រីបានបន្ថែម​ថា៖ «តាមប្រវត្តិសាស្ត្រ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជប៉ុន បានជួយបង្កើត​គ្រឹះមូល​ដ្ឋាន​ សម្រាប់យោធានិយមរបស់ជប៉ុន និងសង្គ្រាមឈ្លានពានរបស់ខ្លួន និងបានប្រព្រឹត្តបទឧក្រិដ្ឋរាប់មិនអស់ លើ​ប្រទេសជិតខាងអាស៊ី និងប្រជាជនជប៉ុន»។ លោកស្រី​ Mao បានជំរុញឲ្យ​មេដឹកនាំជប៉ុន «រៀនសូត្រ​ពី​មេរៀនប្រវត្តិសាស្ត្រ និងចាត់វិធានការ​ដោយប្រុងប្រយ័ត្ន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm