មនុស្ស ៣នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយចាក់ នៅស្ថានីយ៍រថភ្លើង ក្នុង​ប្រទេស​ស្វីស

2026/05/29 02:39:37 am        52


នា​ព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ មនុស្សយ៉ាង​តិច ៣នាក់ បានរងរបួស ដោយសារ​ការវាយប្រហារដោយចាក់នៅស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Winterthur នៅ​ភាគឦសាននៃទីក្រុង Zurich ប្រទេសស្វីស។ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​នគរបាលខេត្ត​ Zurich។

តាមរយៈ​សេចក្តីថ្លែងការណ៍ នគរបាល​បាន​ឲ្យដឹង​ថា ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីម៉ោង ៨:៣០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវ​នឹង​ម៉ោង ៦:៣០ ម៉ោង​សកល​) នៅពេលដែលបុរសម្នាក់ប្រដាប់ដោយអាវុធចុង​ស្រួច​ បានវាយប្រហារមនុស្សជាច្រើន នៅស្ថានីយ៍នោះ​។

អាជ្ញាធរបានបញ្ជាក់​ថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ រូប​គេ​ត្រូវបានគេ​បង្ហាញ​អត្តសញ្ញាណ​ថា ជាជនជាតិស្វីសអាយុ ៣១ឆ្នាំ។

ជនរងគ្រោះទាំង ៣រូប​ ដែលសុទ្ធ​តែ​ជាជនជាតិស្វីសមាន​អាយុ ២៨ ៤៣ និង ៥២ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស​។ នគរបាល​បានបន្ថែម​ថា ហេតុផលឈាន​ដល់​ការវាយប្រហារនេះ នៅតែស្ថិតក្រោមការស៊ើបអង្កេត​។

ទីក្រុង Winterthur មានទីតាំងស្ថិតនៅភាគឦសាននៃទីក្រុង Zurich ហើយជាមជ្ឈមណ្ឌលផ្លូវដែកធំជាងគេមួយរបស់ប្រទេសស្វីស៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm