នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi មាននូវជំនួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos នៅទីក្រុងតូក្យូ នាថ្ងៃព្រហស្បតិ៍នេះ ។
លោក Marcos ស្ថិតនៅក្នុងប្រទេសជប៉ុនសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃសុក្រស្អែក ហើយវាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំហ្វីលីពីនទៅកាន់ប្រទេសជប៉ុន ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ។
លោក Marcos និយាយកាលពីថ្ងៃពុធថា ហ្វីលីពីននឹងបោះជំហានឆ្ពោះទៅរកកម្រិតខ្ពស់បំផុតនៃភាពជាដៃគូជាមួយជប៉ុន ស្របពេលភាពតានតឹងភូមិសាស្រ្តនយោបាយ និងការបង្អាក់ខ្សែចង្វាក់ផ្គង់ផ្គង់ថាមពល ។
លោកនិយាយថា ពួកយើងនឹងជួបគ្នាក្នុងពេលផ្លាស់ប្តូរដ៏ជ្រាលជ្រៅនៅក្នុងប្រព័ន្ធអន្តរជាតិ ។ នៅទូទាំងតំបន់ ពួកយើងមើលឃើញភាពតានតឹងកើនឡើងផ្នែកភូមិសាស្រ្តនយោបាយ ការអាក់ខានខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល និងសម្ពាធកើនឡើងលើសណ្តាប់ធ្លាប់អន្តរជាតិផ្អែកលើច្បាប់ ។
ដោយឡែក បញ្ហាថាមពល និងការពារជាតិ ត្រូវបានគេរំពឹងថា នឹងស្ថិតនៅលើរបៀបវារៈនៃជំនួបរបស់មេដឹកនាំទាំង ២ ៕