កីឡាករ​ខ្មែរ​-​អាមេរិក Eric Pen មិនបាន​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម តែ​សហព័ន្ធ​លើកទឹកចិត្ត​ឲ្យ​គេ​ខំប្រឹង​បន្ដ​

2022/04/21 10:13:42 am        205

​ប្រដាល់​សកល​៖ កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា Eric Pieroun Pen មិនអាច​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែក្រោយ​បានឡើយដោយសារ​បញ្ហា​លើស​ទម្ងន់។ ប៉ុន្ដែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជាបាន​លើកទឹកចិត្ត​ដល់​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក​ឲ្យ​បន្ដ​ខំប្រឹងដើម្បី​ត្រៀម​ការប្រកួត​ផ្សេងៗ តំណាង​កម្ពុជា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​បញ្ជាក់ថា ទម្ងន់​ដើម​ដែល Eric Pen ត្រូវ​ប្រកួត​កន្លងមកគឺ​លើស ៩១​គីឡូក្រាម តែ​ម្ចាស់ផ្ទះ​វៀតណាមមិនបាន​ចុះ​វិញ្ញាសា​ប្រកួត​ដល់​ទម្ងន់​នេះឡើយ។ តាមរយៈ​នេះសហព័ន្ធ​ក៏បាន​ស្នើ​ឲ្យ Eric Pen ធ្វើការ​សម្រក​គីឡូ​ដែរ ហើយ​គេ​ក៏បាន​ធ្វើតាម​សំណូមពរ តែដោយសារ​លើស​ទម្ងន់​ច្រើនពេក គេ​មិនអាច​សម្រក​បាន​ដល់​ការកំណត់​ឡើយ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ទោះជា​យ៉ាងនេះ​ក្ដីក៏​សហព័ន្ធ​នៅតែ​បន្ដ​ពង្រឹង​ម្ចាស់​ខ្សែក្រវាត់ WBA Asia រូបនេះដើម្បី​ត្រៀម​ការប្រកួត​ធំៗ​ផ្សេងៗ​ទៀត ដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែលជា​ការវាស់ស្ទង់​ដ៏​សំខាន់​សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង ចំពោះ​ការ​ខកខាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​របស់​ជើង​ខ្លាំង​ប្រដាល់​សកល​កម្ពុជា​រូបនេះ ដ្បិត Eric Pen គឺជា​ក្ដីសង្ឃឹម​ខ្ពស់​របស់​សហព័ន្ធ ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ។

តែ​យ៉ាងណានេះ​មិនមែនជា​កំហុស​របស់ Eric Pen នោះទេ ហើយ​សហព័ន្ធ​ក៏​មិនបាន​ដាក់បន្ទុក​លើ​រូបគេ​ដែរ ព្រោះ​វា​មិនមែនជា​ប្រភេទ​ទម្ងន់​ដើម​របស់​រូបគេ​ឡើយ។​ ​សូមបញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមដែល​ពន្យា​ពេល​មកពី​ចុងឆ្នាំ​២០២១ នឹង​ចាប់ផ្ដើម​ការប្រកួត​ផ្លូវការពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ដោយ​ម្ចាស់ផ្ទះ​បានកំណត់​កីឡា ៤០​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ហើយ​កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក ៣៣​ប្រភេទ​កីឡា​ចូលរួម ខណៈ​កីឡា​ប្រដាល់សកលនឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ៨​រូប​ចូលរួម រួមមាន​កីឡាករ វី សុ​ភ័ស​, អុង ភា​រ៉ា​ក់​, ហ៊ុន គឹម​ហ៊ាង​, ទូច ដេវីត​, សៅ រង្សី​, នៅ សុខ​ទី រួមជាមួយ​កីឡាការិនី នៅ ស្រី​ពៅ និង​កីឡាការិនី វី ស្រី​ស្រស់៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm