ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា ដើម្បីបង្ហាញសមត្ថភាពប្រយុទ្ធដ៏សខាន់របស់យោធាដល់សាធារណជន និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការការពារពឹងផ្អែកលើខ្លួនឯង ។
ក្រសួងបន្តថា សមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាឆ្នាំ ២០២៦ ត្រូវបានធ្វើឡើងនៅទីក្រុង Pocheon ស្ថិតនៅភាគខាងជើងទីក្រុងសេអ៊ូល ហើយត្រូវបានត្រួតពិនិត្យដោយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Ahn Gyu-back ។
សមយុទ្ធនេះដែរ មានគោលបំណងបញ្ជាក់ពីការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធ និងសមត្ថភាពចុះប្រតិបត្តិការរួមគ្នា ។
ទាហានប្រហែល ១.៤០០នាក់មកពីកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីនចំនួន ២៧អង្គភាព បានចូលរួមសមយុទ្ធនេះ ដែលមានគ្រឿងយុទ្ធោករណ៍ចំនួន ៤៥៧ គ្រឿង ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា សមយុទ្ធនេះ រួមមានទាំងប្រព័ន្ធអាវុធផលិតនៅកូរ៉េខាងត្បូង ដូចជារថក្រោះ K2 រថក្រោះ K9 និងយន្តហោះចម្បាំង KF-21 ៕