ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ

2026/05/29 03:15:15 am        28

ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ(AEMET) បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា អេស្ប៉ាញ នឹងជួបសីតុណ្ហភាពខ្ពស់ខុសពីធម្មតានៅចុងនិទាឃរដូវនេះ ក្នុងនោះស្ថានភាពអាកាសធាតុកាន់តែត្រូពិកខ្លាំងនៅរដូវក្តៅ បង្កឲ្យមានហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃ ។

លោក Ruben del Campo គឺជាអ្នកនាំពាក្យទីភ្នាក់ងារ AEMET និយាយថា បើទោះបីជាស្ថានភាពអាកាសធាតុបច្ចុប្បន្ន ពុំត្រូវបានចាត់ថ្នាក់ថា ជារលកកម្តៅយ៉ាងណាក្តី សីតុណ្ហភាពបានឈានដល់កម្រិតខ្ពស់រួចទៅហើយ ពិសេសអំឡុងខែកក្កដា និងខែសីហា ក្នុងនោះតំបន់មួយចំនួន ត្រូវបានគេមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៧អង្សាសេ ហើយនិងក្តៅខ្លាំងនៅពេលយប់ ។

នៅកណ្តាលទីក្រុង Madrid ភ្ញៀវទេសចរ នាំគ្នាបាំងឆ័ត្រ រកកន្លែងម្លប់ក្រោមអគារ ឬកន្លែងទឹកបាញ់ ដើម្បីទប់ទល់នឹងស្ថានភាពក្តៅនេះ ។

លោក Del Campo និយាយថា ស្ថានភាពក្តៅខ្លាំងនេះដែរ បានកើតមាននៅទូទាំងតំបន់អឺរ៉ុបខាងលិច ក្នុងនោះប្រទេសជាច្រើន រួមទាំងព័រទុយហ្គាល់ បារាំង និងអង់គ្លេស បានជួបអាកាសធាតុក្តៅខ្លាំងខុសពីប្រក្រតីរួចទៅហើយ ក្នុងខែឧសភានេះ ។

សូមបញ្ជាក់ថា របាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ (UN) និងការិយាល័យឧតុនិយមចក្រភពអង់គ្លេស បង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សីតុណ្ហភាពសកលជាមធ្យម ត្រូវបានព្យាករថា នឹងឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសីតុណ្ហភាពអាកទិក ត្រូវបានគេរំពឹងថា នឹងឡើងក្ដៅលឿនជាងតំបន់ដទៃទៀត ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm