ប្រធានាធិបតី​រុស្ស៊ី​ប្រតិកម្ម ក្រោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចាត់​ទុក​រូប​លោក​ថា​ជា​ឃាតក​

2021/04/27 09:59:58 am        192

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ក្រោយ​សម​ភាគី​សហរដ្ឋ​អាមេរិក លោក ​ចូ បៃ​ដិ​ន បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ ដោយ​ចាត់​ទុក​រូបលោក​ថា​ជា “​ឃាតក​”។​ ​លោក ពូ​ទីន បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី​ថា “​គេ​ត្រូវការ​មនុស្ស​ម្នាក់ ស្គាល់​មនុស្ស​ម្នាក់​” ហើយ​លោក​សូម​ឲ្យ​លោក ​បៃ​ដិ​ន និយាយ​ជាមួយ​លោក​ដោយ​ឡាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍។​

​លោក ពូ​ទីន បាន​ធ្វើ​ការ​ច្រានចោល​ទាំងស្រុងការ​ចោទ​ប្រកាន់​ថា កងកម្លាំង​សន្តិសុខ​របស់​លោក បាន​ព្យាយាម​ធ្វើឃាត​អ្នកនយោបាយ​ប្រឆាំង លោក អា​ឡិច​ហ្សេ ណា​វ៉ាល់​នី។​ ប្រ​ធានាធិបតី​សហរដ្ឋអាមេរិក បាន​និយាយ​ប្រាប់​ទូរទស្សន៍ ABC News ថា លោក ពូ​ទីន ត្រូវតែ​តបស្នង​​សម្រាប់​ការ​ជ្រៀត​ជ្រែក ​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០។​ ​ខណៈ​ពេល​នោះ​ដែរ រុស្ស៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ​ឲ្យ​វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​វិញ ដើម្បី​ចូលរួម​កិច្ចប្រជុំស្ដីពី​ការ​ការពារ​កុំ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​២​ ធ្លាក់​ទៅ​ក្នុង​ដំណាក់​កាល​មួយ​ដែល​មិន​អាច​វិលត្រឡប់​បាន។​ ​រដ្ឋាភិបាល​រុស្ស៊ី​បាន​និយាយ​ថា លោក​ឯកអគ្គរដ្ឋទូត អាណា​តូ​លី អាន់​តូ​ណូ​វ ត្រូវ​បាន​កោះហៅ​ឲ្យ​វិលត្រឡប់ ​ពី​ទីក្រុង​វ៉ាស៊ីនតោនមកកាន់​ទីក្រុង​ម៉ូស្គូ ស្រប​ពេល​ដែល​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ឈាន​ដល់​ផ្លូវ​ងងឹត​។​

​លោក ​បៃ​ដិ​ន បាន​ធ្វើ​សេចក្តី​អធិប្បាយ​លើ​របាយ​ការ​ចារកិច្ច​អាមេរិក ដែល​បាន​លើក​ឡើង​ថា លោក ពូ​ទីន អនុញ្ញាត​ឲ្យ​មាន​យុទ្ធនាការ​ជ្រៀតជ្រែក​ ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អា​មេរិក កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​។​ ​របាយការណ៍​នោះបាន​ចោទប្រកាន់​រុស្ស៊ី​ថា​ ព្យាយាម​ផ្លាស់ប្ដូរ​លទ្ធផល​បោះឆ្នោត​ ឲ្យ​ងាក​រក​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មកពី​គណ​បក្ស​សាធារណរដ្ឋ ដែល​ត្រូវ​បាន​យកឈ្នះ​ដោយ​លោក​ បៃ​ដិ​ន មកពី​គណបក្ស​ប្រជាធិប​តេយ្យ។​ គេ​រំពឹង​ផង​ដែរ​ថា សហរដ្ឋអាមេរិកនឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​នៅ​សប្ដាហ៍​ក្រោយ ពាក់ព័ន្ធ​នឹង​សេចក្តី​សន្និដ្ឋាន​លើ​របាយការណ៍​ខាងលើ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm