កម្ពុជា​ បន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចប្រជុំនៅ UN

2026/05/29 10:20:15 am        279

តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមមិត្តនៃអភិបាលកិច្ចសកល ក្រោមប្រធានបទ៖ «ការកែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចសកល៖ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល» នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការស្រុតចុះនៃសេដ្ឋកិច្ច និងបញ្ហាប្រឈមសកលថ្មីៗ។

ឯកឧត្តមបានថ្លែងថា កម្ពុជា បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តមបានបន្តថា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួនពីសង្គ្រាមឆ្ពោះទៅកាន់សន្តិភាព កម្ពុជាបានលើកឡើងថា ការសន្ទនា ការទូត និងសកម្មភាពរួម គឺជាមាគ៌ាចាំបាច់ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕


អត្ថបទដែលទាក់ទង

រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
2026/05/30 05:09:43 pm        1
ដំណក់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា៖ មូលនិធិសម្តេចតេជោ-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អណ្តូងទឹកស្អាត១៩ កន្លែង ជូនពលរដ្ឋខេត្តបាត់ដំបង
2026/05/30 04:57:29 pm        1
កម្ពុជា-កាហ្សាក់ស្ថាន ចុះហត្ថលេខាស្តីពីការលើកលែងទិដ្ឋាការសម្រាប់​អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
2026/05/30 04:43:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព

2026/05/30 05:48:34 pm
​លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
2026/05/30 05:39:42 pm
​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
2026/05/30 05:35:28 pm
​វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
2026/05/30 05:31:41 pm
​អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
2026/05/30 05:21:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/30 07:31:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/28 10:52:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/29 12:32:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/30 02:10:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am