សហព័ន្ធ​កីឡាហែលទឹក​គ្រោង​នាំ​គ្រូ​សិង្ហ​បុរី​មក​ពង្រឹង​បាល់​ទឹក​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/04/21 05:18:36 pm        114

​ហែលទឹក៖ លោក ហែម គី​រី អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបាន​ឲ្យ​ដឹងថា សហព័ន្ធ​កំពុង​ពិភាក្សា​គ្នា​អំពី​គម្រោង​អញ្ជើញ​គ្រូ​បង្វឹក​សិង្ហ​បុរី​មកជួយ​បង្ហាត់ និង​ពង្រឹង​បច្ចេកទេស​កីឡា​បាល់​ទឹក ដើម្បី​សម្រួច​សមត្ថភាព​ត្រៀមស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក​ថា ដោយសារ​វិញ្ញាសា​បាល់​ទឹកគឺ​ថ្មី​សម្រាប់​កម្ពុជា ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ធន​ធាន​កីឡាករ​-​កីឡាការិនី​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​ជំរុញ​គុណ​ផល​កម្រិត​ខ្ពស់​ត្រៀម​ការប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែលពន្យល់ថា ដំបូង​ឡើយ សហព័ន្ធ​មាន​គម្រោង​បញ្ជូន​កីឡាករ​-​កីឡាការិនី​បាល់​ទឹក​កម្ពុជាទៅ​ហ្វឹកហាត់​នៅ​សិង្ហ​បុរី ប៉ុន្តែ​ដោយសារ​វិញ្ញាសា​នេះ មាន​កីឡាករ-​កីឡាការិនី​តិច​តួច​នៅឡើយ ដូច្នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹកបានបង្ហាញ​ចក្ខុវិស័យ​វែងឆ្ងាយ ដោយ​គ្រោង​នឹង​អញ្ជើញ​គ្រូបង្វឹក​ពី​សិង្ហ​បុរីមកជួយ​បង្ហាត់​បច្ចេកទេស​នៅ​កម្ពុជា​វិញ។​ ​លោក​បន្ថែមថា ការនាំ​ចូល​គ្រូបង្វឹក​មកជួយ​បង្ហាត់​ក្នុងស្រុកមាន​ភាព​ចំណេញ​ច្រើនជាង ក្នុង​ការកសាង​ធនធាន​អត្ត​ព​លិ​ក​ខ្មែរឲ្យ​កាន់តែ​សម្បូរបែប ហើយ​ចំណាយ​តិចជាង។ ប្រសិនបើ​អត្ត​ព​លិ​កបាល់ទឹកទទួលបាន​កូតាត្រឹម ១០​នាក់នោះ​យើង​នឹង​បញ្ជូនទៅ​ហាត់​នៅ​សិង្ហ​បុរី​ត្រឹម ១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​អញ្ជើញ​គ្រូ​មកជួយ​បង្ហាត់​នៅ​កម្ពុជា​វិញគឺអាច​ផលិត​ធនធាន​អត្ត​ព​លិ​កវាប​ច្រើនជាង សម្រាប់​គោលដៅ​ត្រៀម​ស៊ី​ហ្គេម ២០២៣ និង​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា។​

​ទន្ទឹម​ជាមួយ​ផែនការ​ពង្រឹង​ការហ្វឹកហាត់​សមត្ថភាព និង​បច្ចេកទេស​ដល់​កីឡាករ​-​កីឡាការិនី​នេះ សហព័ន្ធ​ក៏បាន​ស្នើសុំ​ដល់​សហព័ន្ធ​កីឡាហែលទឹក​សិង្ហ​បុរី ដើម្បី​ជួយ​សម្របសម្រួល​ក្នុង​ការចូលរួម​ការប្រកួត​នានានៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​វាស់​ស្ទង់​សមត្ថភាព មុនពេល​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ផងដែរ។​ ​នេះ​ជា​ជំហាន​ថ្មី​មួយទៀត ក្រោម​ការជំរុញ និង​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​អត្ត​ព​លិ​កបាល់ទឹក ដើម្បី​សម្រួច​គោលដៅ​ដ៏​ធំចម្បង​នៃ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ក្រៅ​វិញ្ញាសា​ហែល​ទឹកដែល​សហព័ន្ធ​គ្រោង​នឹង​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ CAMSOC។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ហែម គិរី៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព​ពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm