អង្គការសហប្រជាជាតិ៖ មនុស្ស​ជាង​ ៥​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ​តាំងពី​ចាប់ផ្ដើម​ការវាយប្រហារ​របស់​រុស្ស៊ី

2022/04/21 05:37:12 pm        339

​UN៖ ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ​៥​លាន​នាក់​ត្រូវបាន​បង្ខំចិត្ត​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ក្នុង​សង្គ្រាម​រយៈពេល ​២​ខែ​ចាប់​តាំងពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​ធំ​បំផុត​មិន​ធ្លាប់​មាន​។

​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ (UNHCR) កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ចំនួន ៥​លាន ​១​សែន​នាក់​បាន​ចាក​ចេញពី​ប្រទេសចាប់​តាំង​រុស្ស៊ី​បើក​ការវាយប្រហារ​កាលពី​ថ្ងៃ២៤​​កុម្ភៈ​។ ​ទិន្នន័យ​នៃ​ចំនួន​ជនភៀសខ្លួន​ជាង ​៥​លាន​នាក់​គឺជា​ចំនួន​ខ្ពស់​បំផុត និង​ភាព​តក់ស្លុត​ថ្មី​បំផុត​ ក្នុង​វិបត្តិ​ជនភៀសខ្លួន​ធំ​បំផុត​របស់​អឺរ៉ុបចាប់​តាំង​ពី​សង្គ្រាមលោក​លើក​ទី​២ ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​ក្នុង​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

​ត្រឹម ​៣​សប្ដាហ៍​កន្លង​មក​នេះ នៅ​ពេល​ដែល​ចំនួន​ជនភៀសខ្លួន​បាន​កើន​ឡើង​ដល់​ ៤​លាន​នាក់ ឧត្ដមស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ចំនួន​ជន​ភៀស​ខ្លួន​បាន​ហក់​ឡើង​ខ្ពស់​បំផុត​ជាង​ការ​ព្យាករណ៍​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm