អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកគ្មានមូលដ្ឋាន ដើម្បីវាយប្រហារប្រទេសគុយបាទេ ដោយព្រមានថា វិធានការបែបនេះ នឹងបណ្តាលឲ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញ។

លោក Fernandez de Cossio បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នៃទស្សនាវដ្តី Politico របស់សហរដ្ឋអាមេរិកថា៖«តើមិនមានមូលដ្ឋានដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់ ការធ្វើឲ្យរងរបួសធ្ងន់ធ្ងរ និងការបង្កការបំផ្លិចបំផ្លាញ និងទុក្ខវេទនាដែរឬទេ?»។

មន្ត្រីរូបនេះបានចោទប្រកាន់ទស្សនាវដ្តីនេះថា បានលើកទឹកចិត្តទីក្រុងវ៉ាស៊ីនតោនឲ្យចូលទៅក្នុងសង្គ្រាម ហើយបានរិះគន់វាចំពោះការអះអាងថា យោធាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារប្រទេសគុយបា ហើយរង់ចាំតែ «ការយល់ព្រមចុងក្រោយពីលោក ដូណាល់ ត្រាំ» ប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ Politico ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានចំណាយពេលជាច្រើនខែក្នុងការរៀបចំកងទ័ព និងអាវុធដែលត្រូវការសម្រាប់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមការវាយប្រហារយោធាលើប្រទេសគុយបា»៕