អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា​(CWC) ​អំពាវ​នាវ ​ឱ្យ​​ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​អង្គរ​ រួម​គ្នា​ការពារ​ជីវិត​សត្វ​ព្រៃ​

2026/05/29 08:43:32 pm        206

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ​​បាន​បង្ហាញ​ក្តី​បារម្ភ​​ថា សកម្មភាព​លប​លួច​បរ​បាញ់ និង​ដាក់​អន្ទាក់​សត្វព្រៃ ​នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ នៅ​តែ​កើត​មាន​តិច​តួច​ ​បើទោះបី​ជា​បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា ​ខិតខំ​​សហការ​ជាមួយ​អង្គការ​គាំពារ​សត្វព្រៃ​កម្ពុជា ​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ ​និង​នគរបាលការពារ​​បេតិក​ភណ្ឌ​ ​​តាមដាន និងថែរក្សា ការពារ​​ជា​ប្រចាំ​ដោយ​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា​ក្តី​​។​

លោក ​ជូរ៉ា ឌីណា ​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ ព្រៃឈើ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​បង្ហាញ​ក្តី​បារម្ភ​ នៅ​ក្នុង​ឱកាស​ទទួល​យក​សត្វ​ប្រមា​២​ក្បាល ​មក​ដោះលែង​នៅ​ក្នុងព្រៃ​​តំបន់អង្គរ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦​ថា​ លោក​សូម​ឱ្យសហគមន៍​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជុំវិញ​​តំបន់​អង្គរ​ ​រួមគ្នា​ការពារ​សត្វព្រៃ ​កុំលួច​​ដាក់អន្ទាក់ និង​លួច​បរបាញ់​។ ការ​លើក​ឡើង​ពី​កង្វល់​នេះ ​ដោយសារ​តែ​បច្ចុប្បន្ន​ បើ​ទោះបី​ជា​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សហការ​ជាមួយ​ស្ថាប័ន​ចម្រុះ​ជា​ច្រើន ​រួមគ្នា​ការពារ​សត្វ​ព្រៃ​ជា​ប្រចាំ​ក្តី ​ក៏​នៅ​តែ​មាន​សកម្មភាព​មួយចំនួន ​លប​លួច​បរបាញ់ និង​ដាក់​អន្ទាក់​សម្លាប់​សត្វ​ព្រៃ​នៅ​ឡើយ​។​​

លោក​ ជូរ៉ា ឌីណា ​​បញ្ជាក់​ថា​ ការ​ថែរក្សា​សត្វព្រៃ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ ​សម្រាប់​លើក​តម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ និង​ជីវចម្រុះក្នុង​តំបន់​អង្គរ ​ពោល គឺ​នៅ​ពេល​ដែល​អ្នក​ទេសចរ​មក​ទស្សនា​អង្គរ គឺ​គេ​ឃើញ​ប្រាសាទ​បុរាណ​ផង ​និង​បាន​ឃើញ​សត្វ​ព្រៃ​ ដែល​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​ធម្មជាតិ​ផង។

​លោក​ Nick Marx ​អ្នក​ជំនាញ​របស់​​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា​(CWC) ​និង​ជា​ទីប្រឹក្សា​ផ្នែក​ជីវ​ចម្រុះ​​របស់​អាជ្ញាធរជាតិអប្សរា​ ឱ្យ​ដឹង​ថា សត្វ​ព្រៃ ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​គ្រាប់​ពូជ​នៃ​ឈើ​នានា ​ឱ្យ​ដុះ​​ក្លាយ​ជា​ធម្មជាតិ​បៃតង​ដ៏​សម្បូរបែប​នៅ​ក្នុង​តំបន់​អង្គរ​ ព្រម​ទាំង​អាច​ទាក់​ទាញ​អ្នក​ទេសចរ​ជាច្រើន ​ឱ្យ​ចាប់​អារម្មណ៍​ចំពោះ​ធម្មជាតិ​ផង​។​​ ​​

លោក​ Nick Marx បញ្ជាក់​ថា ក្នុង​នាម​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា​(CWC)​ លោក​សូម​​​អំពាវ​នាវ​ដល់​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប ​សូម​រួម​គ្នា​ការពារ​​សត្វព្រៃ និង​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​អង្គរ​ ឱ្យ​បាន​គង់​វង្ស​។ ​«​សូម​កុំ​ឱ្យ​ចំណី​ដល់​សត្វ​ព្រៃ ​និង​កុំ​ទៅ​រំខាន​សត្វ​ព្រៃ ​ហើយ​សូម​ទុក​ឱ្យ​សត្វ​ព្រៃ​ទាំង​នោះ ​បាន​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ ​តាម​ទម្លាប់​របស់​ពួក​វា​ដោយ​សុខសាន្ត»។ បច្ចុប្បន្ន​នេះ នៅក្នុង​ព្រៃ​តំបន់អង្គរ មាន​សត្វព្រៃ​ចម្រុះ​ កំពុង​រស់​នៅ​ជាច្រើន​ប្រភេទ ​ដូ​ចជា សត្វ​ទោច​មកុដ (Pileated Gibbon)​សត្វឈ្លូស (Red Muntjac)​​សត្វស្វាព្រាហ្មណ៍​(Silvered Langurs)​​សំពោចក្រអូប (Common palm Civets)សត្វភេខ្លួនរលោង (Smooth-coated Otter)​សត្វឆ្មាដាវ (Leopard Cat) សត្វកេងកងតូច (Oriental Pied Hornbill)សត្វកេងកងធំ (Great Hornbill)​សត្វភូវាំង (Wreathed Hornbill)​សត្វក្ងោក (Peafowl)​សត្វអន្សង(Common Water Monitor)និង​សត្វពង្រូល (Sunda Pangolin)ជាដើម៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm