ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលសម្រេចបាន និងបន្តការពារ ថែរក្សា

2026/05/29 09:35:53 pm        111

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែង​បញ្ជាក់ថា កម្ពុជា បានផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលសម្រេចបាន ហើយនឹងខិតខំបន្តការពារ ថែរក្សា សន្ដិភាពដែលសម្រេច​បាននេះឱ្យបានទោះបីឋិតនៅក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់បែបនេះ​ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី «ដាស់ស្មារតីជាតិ» (Day of Reckoning) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបានថ្លែងថា គោលបំណងតែមួយគត់នៃកម្មវិធីដាស់ស្មារតីជាតិ (Day of Reckoning)គឺនាំមកនូវការជួបជុំក្រោមដំបូលតែមួយ ដើម្បីរំឭកនិងចងចាំអំពីអតីតកាលដ៏ជូរចត់ ប៉ុន្តែ ពោរពេញដោយមនោសញ្ចេតនា ដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលប្រជាជនកម្ពុជាទាំងមូលបានឆ្លងកាត់រួមគ្នា ក្នុងនាមជាប្រជាជាតិមួយ។ កម្ពុជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលយើងសម្រេចបានដោយលំបាកនេះ។

ឯកឧត្តមបញ្ជាក់ថា សន្តិភាពគឺជាអ្វីដែលយើងទាំងអស់គ្នាតែងបន្តការពារ ថែរក្សា និងប្រកាន់ខ្ជាប់ជានិច្ច ព្រមជាមួយនឹងស្មារតីនៃការរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប»។

សូមបញ្ជាក់ថា កម្មវិធីដាស់ស្មារតីជាតិ (Day of Reckoning) កាលពីម្សិលមិញនេះ បានរំឭកដល់​ការ​ឈឺ​ចាប់​ ដែល​ជាតិ​ប្រជាជាតិកម្ពុជាទាំងមូល​បាន​ឆ្លង​កាត់​, ក្នុងពេលចូលរួមកម្មវិធីនេះ ទឹកភ្នែកប្រជាពលរដ្ឋ និងមហាជនទាំងអស់ បាន​ស្រក់​រាប់​លាន​ដំណក់ ដែលធ្វើឱ្យ​​​នឹក​ដល់ការ​លះ​បង់​ ពលិកម្ម​គ្រប់​បែប​យ៉ាង​របស់​បុព្វបុរស វីរ​បុរស​គ្រប់​ៗ​ជំនាន់​ ក្នុង​បុព្វ​ហេតុជាតិ​មាតុភូមិ​។ ទឹកភ្នែក​នេះគឺជា​ការ​ដាស់​តឿន​ស្មារតី​កូន​ខ្មែរ​គ្រប់​រូប​ឱ្យ​ក្រោក​ឈរ​ឡើង​ បន្ត​ស្មារតី​ជាតិឱ្យ​កាន់​តែ​ខ្លាំង​ក្លា ដើម្បី​រុញ​ច្រាន​នាវា​កម្ពុជា​ឆ្ពោះ​ទៅត្រើយ​សន្តិភាពជា​និច្ច​និរន្តរ៍។​​ ប្រជាជាតិកម្ពុជា ​មិន​បំភ្លេច​ការ​ឈឺចាប់​ យើង​រឹត​តែត្រូវ​រំឭក​​ការ​ឈឺចាប់​នេះដើម្បី​ប្រែក្លាយ​ទៅ​ជា​កម្លាំង​ ដើម្បីពង្រឹង​ជាតិ​យើង​៕


 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm