គ្រូបង្រៀន និងសិស្សនិស្សិត ចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីជួយកុមារកម្ពុជា

2026/05/29 03:06:18 pm        159

ខណៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការ បាន​ក​ត់​សម្គាល់​ឃើញ​ថា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វិស័យឯកជន ក៏ដូចប្រជាពលរដ្ឋ​ទូទៅ​បាន​ចូល​រួម​គាំទ្រ។ ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើន បានបង្ហាញ​សកម្មភាព​ចូល​រួម​បរិច្ចាគ​ជា​ថវិកាបន្តបន្ទាប់ ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា និងដើម្បីអបអរសាទរ ទិវា​កុមារអន្តរជាតិ ១មិថុនាផងដែរ។

លោក ឈុន វណ្ណឡេង នាយករង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែ​ឧសភា​នេះ​ថា ពាក់ព័ន្ធយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" នេះ ជាពិសេសតាមរយៈ​មូល​និធិ​គន្ធ​បុប្ជា​កម្ពុជា​ ទាំងថ្នាក់ដឹកនាំ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត តែងតែមាន​សកម្ម​ភាព​ក្នុង​ការ​ចូលរួម ដោយសារយុទ្ធនាការនេះ ពិតជាមានតម្លៃ និងគុណប្រយោជន៍​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូបដែលត្រូវតែចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង​អាច​បន្ត​ផ្តល់​សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។

ស្របគ្នានេះ លោក ភេន សុផាត ដែលជាគ្រូបង្រៀន និងយុវជន ប៉ែន មករា តំណាង​និស្សិត​នៃ​វិទ្យា​ស្ថាន​ខាងលើនេះ បានបង្ហាញទស្សនៈថា រាល់ថ្ងៃនេះ បើគ្មានមន្ទីរពេទ្យកុមារគន្ធបុប្ជាទេ នោះ​កុមារ ​ពិសេសក្មេងៗមកគ្រួសារក្រីក្រ ក៏គ្មានសង្ឃឹមក្នុងការរស់នៅដែរ ដោយសារ​មិន​មាន​លទ្ធ​ភាព​​គ្រប់​​គ្រាន់ក្នុងការពិនិត្យ និងព្យាបាលសុខភាព ខណៈជីវភាពមានខ្វះខាត។ ពួកគាត់ ក៏​បាន​​អំពាវ​នាវដល់សាធារណជនទូទៅទាំងអស់ ទាំងសប្បុរជននៅក្នុង និងក្រៅប្រទេស សូម​ចូល​រួម​បរិច្ចាគ​ជា​ថវិកា​ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នារក្សានិរន្តរភាព​នៃកិច្ច​ដំណើរ​ការ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ប្រកប​ដោយ​គុណ​ភាព មិនរើសអើង និងដោយមិនគិតថ្លៃ។

នៅក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៦​កន្ល​ងទៅ​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា បានថ្លែងថា ការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការ​បំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាសំខាន់គឺការបំផុសស្មារតី ខ្មែរជួយ​ខ្មែរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់ស្រទាប់វណ្ណៈមាន សិស្ស និស្សិត មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន គ្រឹះ​ស្ថាន​ឯក​ជន និងសាធារណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុង​កាលៈ​ទេសៈ​​ណា​ក៏​ដោយ ខ្មែរនៅតែជួយខ្មែរ” ។ សូមរំលឹកទៀតថា បន្ទាប់ពីដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ដោយ​លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ ​និងនៅខេត្តសៀមរាប បានផ្តល់នូវសេវាព្យាបាលប្រកបដោយគុណភាព និងជួយ​សង្គ្រោះ​អាយុ​ជីវិត​កុមារកម្ពុជា រួមទាំងស្ត្រីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ក្នុងរយៈពេលជាង ៣​ទសវត្សរ៍កន្លងមកនេះ។ ដើម្បីលើកកម្ពស់ ជ្រោមជ្រែង និងបន្ត​បេសក​កម្ម​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា​នេះ ​នៅឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តួចផ្តើមបង្កើត “មូលនិធិគន្ធបុប្ផា” ដែលជាមូលនិធិផ្លូវការតែមួយគត់ បើក​ទទួល​មូល​និធិសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
2026/05/29 07:51:16 pm        1
កងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
2026/05/29 06:22:27 pm        1
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
2026/05/29 03:56:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក

2026/05/29 08:47:54 pm
​UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
2026/05/29 08:30:15 pm
​មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
2026/05/29 08:18:40 pm
​ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
2026/05/29 08:17:01 pm
​ឥណ្ឌារំពឹងថា ភ្លៀងធ្លាក់អំឡុងរដូវវស្សាឆ្នាំ ២០២៦ ទាបជាងកម្រិតមធ្យមរាល់ដង
2026/05/29 08:04:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/28 02:22:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/28 10:52:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/29 12:32:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/26 06:20:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am