លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ា បានបង្ហាញថា លោកខាងលិច គឺមិនអាចពឹងផ្អែក ជាអ្នកធានាសន្តិសុខបានទេ។
លោក Shoigu បានថ្លែងនៅក្នុងកិច្ចប្រជុំលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី និងអាស៊ី កណ្តាល ដែលធ្វើឡើងជាផ្នែកមួយនៃវេទិកាសន្តិសុខអន្តរជាតិថា៖«ព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា បានបង្ហាញម្តងទៀតថា ការពឹងផ្អែកលើលោកខាងលិចជាអ្នកធានាសន្តិសុខ មិនមែនជាយុទ្ធសាស្ត្រដ៏ឈ្លាសវៃបំផុតនោះទេ»។

លោកបានបន្ថែមថា៖«មានហានិភ័យដែលបង្ហាញឲ្យឃើញហើយថា លោកខាងលិច នឹងមិនត្រឹមតែបរាជ័យក្នុងការបំពេញកាតព្វកិច្ចសន្តិសុខរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យដៃគូនិងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឈមនឹងគ្រោះថ្នាក់ ដើម្បីសម្រេចគោលដៅរបស់ខ្លួនផងដែរ»៕
