លោក Macron ​និង​លោកស្រី Le Pen​ ប៉ះទង្គិច​គ្នា​រឿង​រុស្ស៊ី និង​អឺរ៉ុប​ក្នុង​ការ​ជជែក​ដេញដោល​លើ​ទូរទស្សន៍​

2022/04/21 06:30:00 pm        897

បារាំង៖ ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​គូប្រជែង​ស្ដាំនិយម​ជ្រុល​លោកស្រី Marine Le Pen កាលពី​ថ្ងៃ​ពុធ​បាន​ប៉ះទង្គិច​គ្នា​ដ៏​ជូរចត់​ជុំវិញ​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី និង​ក្រុម​អ៊ីស្លាម ខណៈ​អ្នក​ទាំង​២ ​ព្យាយាម​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ដែល​មិន​ទាន់​បាន​សម្រេច​ចិត្ត​ថា ​នឹង​ត្រូវ​បោះ​ឆ្នោត​ឲ្យ​បក្ស​ណា ក្នុង​ការ​ជជែក​ដេញដោល​ដ៏​តាន​តឹង​រយៈពេល ​៤​ថ្ងៃមុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។

​ប្រទេស​បារាំង​បាន​ប្រឈម​នឹង​ជម្រើស​ដ៏​ស្មុគស្មាញ ក្នុង​ការ​ប្រជែង​គ្នា​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២ នៅ​ថ្ងៃ​ទី​២៤ ​ខែ​មេសា​រវាង​លោក Macron មកពី​គណបក្ស​និយម​កណ្ដាល និង​បេក្ខជន​ប្រឆាំង​ការ​ធ្វើ​អន្តោប្រវេសន៍​លោកស្រី Le Pen ដែល​នឹង​ស្វែងរក​ឱកាស​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ មកពី​គណបក្ស​ស្ដាំនិយម​ជ្រុល​ដំបូង​របស់​ប្រទេស​បារាំង ដែល​នឹង​នាំ​ឲ្យ​មានការ​បញ្ជូន​រលក​នៃ​ភាព​រន្ធត់​ជុំវិញ​តំបន់​អឺរ៉ុប។​ ​មានការ​បង្ហាញ​ពី​ឥរិយាបទ​រាក់ទាក់​គ្នា​តិចតួច​ ក្នុង​ការ​ជជែក​ដេញដោលផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រយៈពេល​ ៣​ម៉ោង ខណៈ​ដែល​លោក Macron ព្យាយាម​ផ្ដួល​លោកស្រី Le Pen ជាថ្មី ស្រប​ពេល​ដែល​លោកស្រី​នៅតែ​ផ្ដោត​លើ​សកម្មភាព​របស់​រដ្ឋាភិបាល​នេះ​។

​ស្រប​ពេល​ដែល​បញ្ហា​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន កំពុង​គ្របដណ្ដប់​លើ​យុទ្ធនាការ​នេះ លោក Macron បាន​ខឹង​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​កម្ចី​ប្រាក់​របស់​គណបក្ស​លោកស្រី Le Pen ដែល​បាន​ខ្ចី​ពី​ធនាគារ​សាធារណរដ្ឋ​ឆែក និង​រុស្ស៊ី មុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក​ស្រី​កាលពី​ឆ្នាំ២០១៧៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        237
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        279
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        258

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm