ភ្លើងឆេះព្រៃបានឆាបឆេះតំបន់ព្រៃក្រាស់នៅតំបន់ភ្នំភាគខាងជើង Shimlaប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិម្សិលមិញស្របពេលដែលអាកាសធាតុក្តៅខ្លាំង កំពុងវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសមួយនេ
ះ ។ ចំណែកឯភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយទៀតបានឆាបឆេះតំបន់ភ្នំនៅរដ្ឋភាគខាងជើង HimachalPradesh និងរដ្ឋ Uttarakhand កាលពីដើមសប្តាហ៍នេះនិងបន្តឆាបឆេះរហូតដល់ពាក់កណ្តាលសប្តាហ៍ បណ្តាលឲ្យខូចខាតដៃព្រៃអស់ជាច្រើ
នហិចតា ។ អណ្តាតភ្លើង ត្រូវបានគេមើលឃើញរីករាលដាលយ៉ាងឆាប់រហ័សនៅលើដីព្រៃបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃបៃតងក្នុងតំប
ន់នោះ ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃថ្មីៗត្រូវបានគេរាយការណ៍ផងដែរនៅទីក្រុងតំបន់ភ្នំ Kasauliនិង Shimla ស្ថិតក្នុងរដ្ឋ HimachalPradesh ជាទីដែលកងទ័ពអាកាសឥណ្ឌា បានដាក់ពង្រាយឧទ្ធម្ភាគចក្របំពាក់ដោយធុងទឹកដើម្បីពន្លត់អណ្តាតភ្លើ
ង ។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌាតែងតែមើលឃើញករណីភ្លើងឆេះព្រៃកើនឡើងពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់នៅពាក់កណ្តាលខែមីនា រហូតដល់រដូវវស្សាចាប់ផ្តើមនៅខែមិថុនា៕