វារី​វប្បកម្ម​ អំពាវនាវ​ប្រជាពលរដ្ឋ​ជួយ​ទិញ​ត្រី ​ចិញ្ចឹម​ក្នុងស្រុក​

2021/04/27 09:59:58 am        197



ភ្នំពេញ ៖ ​ ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​វារីវប្បកម្ម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជួយ​គាំទ្រ​ត្រី​ចិញ្ចឹម​ក្នុងស្រុក​ច្រើន ​ព្រោះថា ​នឹង​ជួយ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក ​ជាពិសេស​ផ្តល់​ប្រាក់​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។


លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា ​​​បាន​លើកឡើង​ថា​ ការនាំ​ចូល​ផល​វារីវប្បកម្ម មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ជួប​បញ្ហា​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផលិតផល​មួយ​ចំនួន ក៏​មិនមាន​អនាម័យ គុណភាព និង​ប្រភព​នាំចូល​ដែល​អាច​ធ្វើ​ឱ្យមាន​បញ្ហា​ដល់​សុខភាព​អ្នក​បរិភោគ​ដែរ​ គ្រា​ដែល​ផលិតផល​ក្នុងស្រុក សុទ្ធ សឹង​មានគុណ​ភាពល្អ ព្រោះថា ចំណី​ដែល​ផ្តល់​ឱ្យ​ត្រី​សុទ្ធ​តែមាន​គុណភាព ​និង​ការផលិត​យ៉ាង​ត្រឹមត្រូវ និង​ស្របតាម​ស្តង់ដារ​ណែនាំ​ពី​អ្នក​ជំនាញ​។


ប្រកប​របរ​លក់​ត្រី​ប្រមាណ​២០ ​ឆ្នាំ​មកហើយ ​អាជីវករ​លក់​ត្រី​ផ្សារ​ច្បារអំពៅ អ្នកនាង ផា ស៊ីនួន បាន​អះអាងថា​ ត្រី​ដែល​ដាក់​លក់​សព្វថ្ងៃ​គឺ​ទិញ​បន្ត​ពី​ឈ្មួញ​នៅ​ក្បែរ​ផ្សារ ​ដែល​ភាគច្រើន​ជា​ត្រី​ចិញ្ចឹម​ក្នុងស្រុក​។ អាជីវក​រូបនេះ​ បាន​បន្តថា ​ត្រី​ក្នុងស្រុក​ពិតជា​ល្អ​ជាង​ការ​នាំចូល ​ទាំង​គុណភាព ​និង​រសជាតិ​ទោះបីជា​តម្លៃ​ខុសគ្នា​យ៉ាងណាក៏ដោយ តែ​តម្លៃ​អាច​ទទួល​យកបាន​។


នៅ​ក្នុង​លិខិតផ្លូវការ​មួយ​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ បានឱ្យដឹងថា ​ដើម្បី​ជួយ​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​បាន​និងកំពុង​កើតមាន​ចំពោះ​វា​រី​វប្បករ​ក្នុងស្រុក ​ក្រសួងកសិកម្ម​ សូម​គោរព​ស្នើសុំ​សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ដាក់​លក្ខខណ្ឌ​ដល់​អាជីវករ​ដែល​មាន​បំណង​នាំចូល​ផល ​ផលិតផល​ជលផល​ ត្រូវ​ចូលរួម​ប្រមូល​ទិញ​ផល​វារីវប្បកម្ម​ដែល​កំពុង​ផលិត​បាន​ និង​ជន់ជោរ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ពី​វា​រី​វប្បករ​ចំនួន ​៥០​ភាគរយ​ និង​អនុញ្ញាត​នាំចូល​ចំនួន​ ៥០​ភាគរយ ​ដើម្បី​បាន​អនុវត្ត​តាម​ទស្សនា​ នៃ​គោលនយោបាយ ឈ្នះ ឈ្នះ រវាង​វា​រី​វប្បករ ​និង​អាជីវករ​៕


​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        156
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        84
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm