នៅក្រោមផ្ទៃកកនៃបាតបឹងតំបន់ភ្នំអាល់ របស់ប្រទេសស្វីស ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ ETH Zurich បានផលិតរូបយន្តមួយគ្រឿង ដើម្បីវាស់កម្រាស់ទឹកកកពីក្រោមទឺក ប្រមូលទិន្នន័យដែលអាចជួយក្រុមអ្នកវិទ្យាសាស្រ្តសិក្សាបម្រែបម្រួលអាកាសធាតុនៅតំបន់បរិស្ថានកក ។
រូបយន្ត POLARIS ត្រូវបានរចនាឡើង ដើម្បីធ្វើដំណើរក្រោមបាតបឹកកក និងវាស់កម្រាស់ទឹកកកពីក្រោមទឹក ។ ក្រុមអ្នកផលិតរូបយន្តនេះ និយាយថា ប្រព័ន្ធមួយនេះ អាចប្រមូលទិន្នន័យនៅតាមទីកន្លែងដែលមនុស្សពិបាកទៅដល់ ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ទិន្នន័យកម្រាស់ទឹកកក អាចគាំទ្រការស្រាវជ្រាវអាកាសធាតុ និងបរិស្ថាន នៅតំបន់ភ្នំអាល់ ជាទីដែលក្រុមអ្នកស្រាវជ្រាវ កំពុងព្យាយាមធ្វើឲ្យល្អប្រសើរឡើងការអង្កេតបឹងទឹកកក ។ វាមានគុណតម្លៃច្បាស់លាស់ផងដែរ សម្រាប់ឲ្យក្រុមអាជ្ញាធរក្នុងស្រុកវាយតម្លៃថាតើបឹងកក សុវត្ថិភាពដែរឬទេ សម្រាប់សកម្មភាពកម្សាន្តអំឡុងរដូវរងា ។
លោក Richard Rüdin គឺជាសហអ្នកដឹកនាំគម្រោង POLARIS និយាយថា បញ្ហាបញ្ជូនមនុស្សឲ្យទៅលើទឹកកកគឺថា ពួកយើងចង់អង្កេតទឹកកក អំឡុងរដូវរងាទាំងមូល ។ ហេតុដូច្នេះហើយ ពេលវាស្តើង វាគ្មានសុវត្ថិភាពនោះទេ នោះហើយគឺជាហេតុផលដែលពួកយើងប្រើប្រាស់រូបយន្ត ដើម្បីទៅវាស់កម្រាស់របស់វាពីក្រោមទឹក ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ និយាយថា វិធីសាស្រ្តបច្ចុប្បន្នមានដែនកំណត់ ពីព្រោះវិធីចាប់សញ្ញាពីចម្ងាយ ពិបាកទាញយកកម្រាស់របស់ទឹកនៅតាមបឹងតូចៗនៅតំបន់ភ្នំអាល់ ខណៈការវាស់ដោយដៃ ត្រូវការខួងកាត់ទឹកកកនៅតាមចំណុចដែលបានកំណត់ ។
ដោយឡែក លោក Maximilian von Loesch គឺជាអ្នកគ្រប់គ្រងគម្រោងមួយនេះ និយាយថា រូបយន្ត POLARIS មានបំណងគូផែនលម្អិតជាងមុនលើបឹងទឹកកកតំបន់ភ្នំអាល់ ៕