ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីការបំផ្លាញចោលបណ្តាញរបស់អ៊ីរ៉ង់ដែលបានក្លែងបន្លំ និងបោកប្រាស់អាជីវកម្មអាមេរិក ដើម្បីទទួលបានបច្ចេកវិទ្យាដ៏រសើបសម្រាប់យោធារបស់របបអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott បាននិយាយថា បណ្តាញដែលដឹកនាំដោយក្រុមហ៊ុន របស់លោក Ali Majd Sepehr មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ បាន បោកប្រាស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងទឹកប្រាក់រាប់សិបលានដុល្លារ ដោយក្លែងបន្លំជាអាជីវកម្មអាមេរិកស្របច្បាប់។
ដោយប្រកាសពីទណ្ឌកម្មលើបណ្តាញនេះ លោក Pigott បាននិយាយថា ពួកគេជាផ្នែកមួយនៃយុទ្ធនាការ «សម្ពាធសេដ្ឋកិច្ច» ដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ និងបានកំណត់គោលដៅជាពិសេសលើបុគ្គល និងអង្គភាពដែលធ្វើការជំនួសឲ្យក្រសួងការពារជាតិ និងភស្តុភារនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ក្នុងការទិញទំនិញដែលមានការរឹតត្បិតក្នុងការក្លែងបន្លំពីក្រុមហ៊ុនអាមេរិក។
លោក Pigott បាននិយាយបន្ថែមថា លោក លោក Sepehr និងអ្នកឃុបឃិតរបស់លោក បានស្វែងរកការទិញយុទ្ធោបករណ៍ទំនើបៗសម្រាប់វិស័យការពារជាតិរបស់អ៊ីរ៉ង់។

