១ខែក្រោយ កម្ពុជាលើកលែងតេស្តមុន ៧២ម៉ោង មានជនបរទេសជាង ៨ម៉ឺននាក់ ចូលមកកម្ពុជា

2022/04/21 07:07:35 pm        658

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា រយៈពេលប្រមាណ១ខែ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានលើកលែងធ្វើតេស្តមុន ៧២ម៉ោង និងការធ្វើតេស្តរហ័ស មានជនបរទេសឆ្លងដែនចូលកម្ពុជាជាង ៨ម៉ឺននាក់។

ថ្លែងប្រាប់ BTV News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេចលើកលែងការធ្វើតេស្តមុន៧២ម៉ោង និងការធ្វើតេស្តរហ័ស ទៅលើ​ជនបរទេសឆ្លងដែនចូលកម្ពុជាមក ​រយៈពេលប្រមាណ១ខែកន្លងមក មាន​លំហូរ​ជនបរទេស​បាន​ធ្វើដំណើរចូលកម្ពុជាជាង ៨ ម៉ឺននាក់ដែលចំនួននេះ ​មានការកើនឡើង ​ទាំងតាមច្រកទ្វារព្រំដែន​ផ្លូវអាកាស ​និងផ្លូវគោក ។

នាយឧត្តមសេនីយ៍ បន្តថា ក្នុងចំណោមមធ្យោបាយធ្វើដំណើរឆ្លងដែនរវាងព្រំដែនគោក និង​ព្រំដែន​ផ្លូវអាកាស គឺជនបរទេសភាគច្រើនឆ្លងដែនតាមផ្លូវអាកាស។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឲ្យដឹងទៀតថា រយៈពេលមួយខែកន្លងទៅ មន្រ្តីអន្តោប្រវេសន៍​តាម​ច្រកទ្វារព្រំដែនអន្តរជាតិ បានហាមមិនឲ្យជនបរទេសចំនួនជាង ៧០នាក់ចូលកម្ពុជា បន្ទាប់​ពីរកឃើញថា ជបរទេសទាំងនោះភាគច្រើនមិនមានគោលដៅច្បាស់លាស់ និងខ្លះទៀត​មិន​ស្រប​ទៅតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

ទាក់នឹងការ​បន្ធូរបន្ថយ​វិធានការសម្រាប់អ្នកដំណើរចូលមកកម្ពុជានេះ ​នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ​នេះផងដែរ ក្រសួងសុខាភិបាល ​ក៏បានសម្រេច​កែសម្រួល​លើអ្នកធ្វើដំណើរមក​ពី​បរទេសបន្ថែមទៀត ​ដោយកាត់បន្ថយការធ្វើ​ចត្តាឡីស័ក​ ចំពោះអ្នក​ដំណើរមកពីបរទេស ដែល​មិនបាន​ចាក់វ៉ាក់សាំងកូវីដ-១៩​ ពីរយៈពេល១៤ថ្ងៃ ​មកត្រឹមរយៈពេល ​៧ថ្ងៃវិញ។ជុំវិញការសម្រេចថ្មីនេះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានណែនាំដល់មន្រ្តីអន្តោប្រវេសន៍​តាម​បណ្តាច្រកទ្វារព្រំដែនទាំងអស់ត្រូវអនុវត្ត​ឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកជំរុញឲ្យជនបរទេស​ឆ្លងដែន​ចូលកម្ពុជា​កាន់តែច្រើ​ន ទាំងអ្នកវិនិយោគ ​និងទេសចរណ៍ជាដើម​៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm