អតីតកម្មករវិលពីថៃ កំពុងរកឃើញឱកាសការងារស្ថិរភាពក្នុងវិស័យកាត់ដេរ ផលិតកម្ម និងកសិកម្មនៅកម្ពុជា

2026/05/30 05:45:42 pm        269


ភ្នំពេញ៖ អតីតពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃកំពុងរកឃើញការងារដែលមានស្ថិរភាព និងផ្តល់ផលចំណេញនៅក្នុងវិស័យកាត់ដេរ ផលិតកម្ម និងកសិកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ កំណើននៃវិស័យកាត់ដេរ ផលិតកម្ម និងកសិកម្ម បានបង្កើតតម្រូវការកម្លាំងពលកម្មកាន់តែច្រើន ដែលអាចស្រូបយកកម្លាំងការងារវិលត្រឡប់ទាំងនេះឱ្យចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។


អតីតពលករកម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសថៃ បានប្រាប់ BTV ថា ពួកគេកំពុងបម្រើការងារថ្មីៗនៅក្នុងប្រទេស ដែលផ្តល់ទាំងស្ថិរភាព ប្រាក់ចំណូលសមរម្យ និងលទ្ធភាពអភិវឌ្ឍជីវភាពរស់នៅរយៈពេលវែង។ លើសពីនេះ ពួកគេ ធ្វើការក្នុង​បរិយាកាសការងារល្អប្រសើរ និងមានការយកចិត្តទុកដាក់ពីថៅកែថែមទៀតផងផង។​ អតីតពលករទាំងពីរនេះ គឺជាប្តីប្រពន្ធ មកពីខេត្តបន្ទាយមានជ័យ បានដឹកដៃគ្នាមកធ្វើការនៅក្នុងរោងចក្រមួយនៅរាជធានីភ្នំពេញ​ កាលពីមួយឆ្នាំមុន។ ពួកគេ អះអាងថា នឹងធ្វើការ​នៅក្នុងប្រទេសជារៀងរហូតមិនត្រឡប់ទៅធ្វើជាពលករនៅប្រទេសថៃទៀត បន្ទាប់ពីឆ្លង់កាត់ភាពឈឺចាប់ពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា​។​

លោក អាន ដារា ស្ថាបនិក ក្រុមហ៊ុន អ៊ែមផល អាហ្រ្គោ ប្រដាក់ ខូអីលធីឌី ដែលជាសហគ្រាសកែច្នែគ្រាប់ស្វាយចន្ទី​ បានប្រាប់ BTVថា សហគ្រាសរបស់លោកបានផ្តល់ការងារជូនអតីតពលករមកពីថៃប្រមាណ ៦០ ទៅ ៧០ ភាគរយ នៃចំនួនបុគ្គលិកសរុប​ ហើយ​នៅតែបន្តបើកឱកាសទទួលយកពួកគេបន្ថែមទៀត ជាពិសេស​ ក្រុមជំនាញជាងម៉ាស៊ីន​ និងអ្នកបែកចែកគ្រាប់ស្វាយចន្ទី ដែលសហគ្រាសរបស់លោកកំពុងត្រូវការ​ជាចាំបាច់។


ការវិលត្រឡប់របស់អតីតពលករទាំងនេះ​ មិនត្រឹមតែជួយបំពេញតម្រូវការទីផ្សារការងារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចគ្រួសារ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចាក់ថា ក្នុងឆ្នាំ២០២៦ ទីផ្សារការងារកម្ពុជានឹងមានការវិវត្តយ៉ាងខ្លាំងក្លាឆ្ពោះទៅរកការប្រើប្រាស់ពលកម្មជំនាញ និងបច្ចេកទេស ដើម្បីជំរុញផលិតភាពជាតិ។ ក្រុមកម្មករជំនាញ និងការីម៉ាស៊ីន មានតម្រូវការខ្ពស់ជាងគេរហូតដល់ ២៧២ ៤៤២ នាក់ ដែលភាគច្រើនមកពីវិស័យកាត់ដេរ ស្បែកជើង និងកាបូប ។ សម្រាប់ក្រុមអ្នកគ្រប់គ្រង វិស្វករ និងអ្នកបច្ចេកទេស ត្រូវការកម្លាំងពលកម្មប្រមាណជិត ៣ ម៉ឺននាក់ ដែលទាមទារឱ្យមាន គុណវុឌ្ឍខ្ពស់ចាប់ពីកម្រិតបច្ចេកទេសជាន់ខ្ពស់ឡើងទៅ៕

អត្ថបទ៖ ធូ វិរៈ ,

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm