ឧត្តមសេនីយ៍អាមេរិកជួបជាមួយមន្ត្រីយោធាគុយបា នៅ​ឆ្នេរ​ឈូងសមុទ្រ Guantanamo

2026/05/30 10:56:20 pm        70

យោធាអាមេរិក កាល​ពី​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បាន​ប្រាប់​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ជាន់ខ្ពស់​អាមេរិកដែលត្រួតពិនិត្យកងកម្លាំង នៅតំបន់​អាមេរិកឡាទីន បានមាន​នូវ​ជំនួប​ដ៏កម្រមួយនៅថ្ងៃ​សុក្រនោះ​ ជាមួយមន្ត្រីយោធាជាន់ខ្ពស់គុយបា នៅបរិវេណមូលដ្ឋាន​កងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រ Guantanamo ប្រទេសគុយបា ដោយនេះ​បាន​ជួយ​បញ្ជាក់អះអាងដល់​កា​រ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Reuters។

បញ្ជាការភាគខាងត្បូងរបស់​សហរដ្ឋអាមេរិក បានឲ្យ​ដឹង​នៅលើបណ្ដាញ​សង្គម​ X ថា មេ​បញ្ជាការភាគខាងត្បូងរបស់​សហរដ្ឋអាមេរិក លោក​ឧត្តមសេនីយ៍ លោក Francis Donovan បានពិភាក្សាខ្លីៗ​ អំពីបញ្ហាសន្តិសុខប្រតិបត្តិការជាមួយគណៈប្រតិភូគុយបា ដែលរួមមានទាំង​ឧត្តមសេនីយ៍គុយបា លោក Roberto Legra Sotolongo ជា​អនុរដ្ឋមន្ត្រីទី១ នៃនាយ​សេនាធិការ។

កិច្ចប្រជុំរបស់លោក Donovan នៅក្នុងប្រទេសគុយបា គឺជាកិច្ចប្រជុំលើកដំបូង ដោយ​មេ​បញ្ជាការភាគខាងត្បូងបែប​នេះ ហើយកើតឡើងចំពេលមានក្ដី​បារម្ភកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសគុយបា អំពីការវាយប្រហារយោធាអាមេរិកដែលអាចកើតមាន លើកោះស្វ័យគ្រប់គ្រងដោយលទ្ធិ​កុម្មុយនីស្តមួយ​នេះ។

ក្រសួងការបរទេសគុយបា មិនបានឆ្លើយតបភ្លាមៗឡើយ​ ចំពោះសំណើសុំការអត្ថាធិប្បាយ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមាន​នូវ​ដំណើរទស្សនកិច្ចដ៏កម្រមួយ កាលពីដើមខែឧសភា ដោយលោក John Ratcliffe នាយក CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល) ទៅកាន់ទីក្រុងឡាហាវ៉ាន​។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump តែងតែលើកឡើងពីគុយបាថា ស្ថិត​ក្នុងចំណោមគោលដៅគោលនយោបាយការបរទេសនៃអាណត្តិទី២ របស់លោក ហើយបានបង្ហើបថា ប្រទេស​នេះ​នឹងក្លាយជាការផ្តោតរបស់លោក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់បញ្ចប់។ គុយបាគឺជាគូអរិ​របស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីមាន​បដិវត្តន៍ឆ្នាំ១៩៥៩​ របស់លោក Fidel Castro៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm