ប្រធាន IAEA បញ្ជាក់​ថា កាហ្សាក់ស្ថានស្នើរក្សា​ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់

2026/05/30 11:24:53 pm        75

ប្រទេស​កាហ្សាក់ស្ថានបានស្នើយកស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់ទៅ​រក្សា​ទុក​ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែរ​ដ៏ចម្រូង​ចម្រាសរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមលោក Rafael Grossi ប្រមុខ​អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ដែល​បានប្រាប់សារព័ត៌មាន​ Financial Times កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)។

ប្រមុខ​ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅទីក្រុង Astana ក្នុងសប្តាហ៍នេះ។

សារព័ត៌មាន​ Financial Times បានចុះផ្សាយ​ថា មេដឹកនាំកាហ្សាក់ស្ថាន បានបង្ហាញពី «ភាពបើកចំហ» របស់ប្រទេសលោក ក្នុងការរក្សាទុកស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់​រួច​ហើយ​ជិត​ដល់កម្រិតផលិត​អាវុធ​របស់អ៊ីរ៉ង់​។

សារធាតុអ៊ុយរ៉ានី​ញ៉ូមប្រមាណ ៤៤០គីឡូក្រាម ដែលត្រូវបានដំណើរការ​កែច្នៃ​​ដល់ភាពបរិសុទ្ធ ៦០ភាគរយ គឺជាចំណុចសំខាន់​នៃការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបន្ថែម​ពេល​វេលា​នៃ​បទឈប់បាញ់ ក្នុងសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទូចថា អ៊ីរ៉ង់ត្រូវតែទទួលយកថា ខ្លួននឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយថា សារធាតុ​អ៊ុយរ៉ានីញ៉ូមត្រូវបានបំផ្លាញចោល។ តែអ៊ីរ៉ង់បានបញ្ជាក់​ដដែល​ៗ​ពី​សិទ្ធិរបស់ខ្លួនក្នុងការបន្ត​កម្មវិធីនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm