អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត

2026/05/31 12:21:48 am        98

កម្មករជនជាតិ​ឡាវ ៥នាក់ ដែលត្រូវបានរកឃើញជាប់នៅក្នុងរូងក្រោមដីអណ្តូងរ៉ែមាស​មួយ​កន្លែង​ ត្រូវបានគេរាយការណ៍ថា បានរស់រានមានជីវិតដោយសារការបរិភោគ​ថាសឈើសម្រាប់រែង​មាស ខណៈពេលកំពុងរង់ចាំអ្នក​សង្គ្រោះទៅជួយពួកគេ។

ការរកឃើញនេះបានលេចឡើង​ ក្នុងអំឡុងពេលមាន​ប្រតិបត្តិការជួយសង្គ្រោះ ដែលកំពុងដំណើរការ នៅក្នុង​រូងក្រោមដីអណ្តូងរ៉ែមាសមួយកន្លែង ក្នុងតំបន់ Long Cheng ​ ខេត្ត Xaisomboun របស់​ប្រទេសឡាវ ជាកន្លែងដែលកម្មករ ៧នាក់ បានជាប់នៅ​ក្នុង​នោះ បន្ទាប់ពីផ្នែកនៃរូងក្រោមដីនេះ​ បាន​បាក់​រលំ។

ក្រុមជួយសង្គ្រោះឡាវ និង​ប្រទេស​ផ្សេង​ទៀត បានធ្វើការអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីស្វែងរករូងក្រោមដីដែលលិចទឹក និងទៅដល់កន្លែង​អ្នក​ដែលជាប់នៅខាងក្នុងនោះ​។ សញ្ញានៃក្តីសង្ឃឹម បានកើតឡើងនៅពេលដែលក្រុម​អ្នកជួយសង្គ្រោះបានរកឃើញកម្មករ ៥នាក់ដែលបាត់ខ្លួន។ អ្នករស់រានមានជីវិតដំបូងដែលត្រូវបានគេស្គាល់ថា ឈ្មោះ​ Thao Mued អាយុ ២៣ឆ្នាំ ត្រូវបាននាំ​ចេញពី​ទីនោះ​ដោយសុវត្ថិភាព ដែលនាំឲ្យមាន​ការធូរស្រាល​ចិត្ត សម្រាប់​ក្រុមជួយសង្គ្រោះ និងក្រុមគ្រួសាររបស់​កម្មករ។

មនុស្ស ៤នាក់ផ្សេងទៀតដែលត្រូវបានរកឃើញ នៅតែស្ថិតនៅក្នុងរូងក្រោមដីនេះ​។ មន្ត្រីកំពុងពិភាក្សា អំពីវិធីសាស្រ្តជួយសង្គ្រោះ មុនពេលព្យាយាមនាំអ្នករស់រានមានជីវិតនៅសល់ចេញមក ដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ កម្មករ ២នាក់ទៀត​ នៅតែមិន​ទាន់​រក​ឃើញដដែល​។

អ្នកជួយសង្គ្រោះម្នាក់ដែលចូលរួមក្នុងបេសកកម្មនេះ បានបង្ហោះនៅលើបណ្ដាញ​សង្គម Facebook អំពីរបៀបដែលកម្មករទាំង ៥នាក់ អាចរស់រានមានជីវិតនៅក្នុង​រូង​នោះ​។ លោកបានឲ្យ​ដឹង​ថា ដើម្បីរក្សាជីវិតខ្លួនឯង កម្មករដែលជាប់ក្នុង​នោះ​ បានបរិភោគ​ថាសធ្វើពីឈើចំនួន២ ដែលប្រើសម្រាប់រែងមាស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm