វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

2026/05/31 12:31:41 am        87

វេជ្ជបណ្ឌិត បាននិយាយថា លោក Donald Trump មាន «សុខភាពល្អប្រសើរ​ណាស់​» ប៉ុន្តែបានណែនាំលោកឲ្យ​សម្រកទម្ងន់។ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​សេតវិមាន កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីមាន​ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិកជាច្រើន​ប៉ុន្មានសប្តាហ៍ មុនដល់​ខួប​កំណើតគម្រប់វ័យ​ ៨០​ឆ្នាំរបស់លោក។

លោក Trump ទៅ​ពីគណបក្សសាធារណរដ្ឋ ជាប្រធានាធិបតីមានវ័យចំណាស់ជាងគេបំផុតដែលបានស្បថចូលកាន់តំណែង បាននិយាយ​ដោយ​មោទនភាព​ម្តងហើយម្តងទៀត អំពីភាពរឹងមាំទាំង​ផ្នែក​ផ្លូវចិត្ត និងរាងកាយរបស់លោក បើប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុន គឺលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ។

ប៉ុន្តែការពិនិត្យសុខភាព និងធ្មេញរបស់លោក Trump កាលពីថ្ងៃអង្គារ នៅមន្ទីរពេទ្យយោធា Walter Reed ជិតទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងបន្ទាប់ពីមានសំណួរ អំពីអ្វី​ដែល​មើល​ទៅ​ហាក់​ដូច​ភាព​ភ្លឹកៗ​​របស់លោក នៅក្នុងកិច្ចប្រជុំ និងស្នាមជាំនៅលើដៃរបស់លោក។

នៅ​ក្នុង​របាយការណ៍ជាលាយលក្ខណ៍អក្សរផ្លូវការដែល​ត្រូវបាន​ចេញ​ផ្សាយ​ដោយ​សេតវិមាន វេជ្ជបណ្ឌិតរបស់លោក Trump គឺកាពីតែន​កងទ័ពជើងទឹករបស់​សហរដ្ឋអាមេរិក លោក Sean Barbabella បានឲ្យ​ដឹង​ថា៖ «លោកប្រធានាធិបតី Trump នៅតែមានសុខភាពល្អប្រសើរ​ខ្លាំង​ណាសស់​ ដោយបង្ហាញពីភាព​រឹង​មាំ​នៃ​មុខងារបេះដូង សួត សរសៃប្រសាទ និងរាងកាយទាំងមូល»។

របាយការណ៍​មាន ៣ទំព័រនេះ ផ្តល់នូវទិដ្ឋភាពទូទៅនៃការពិនិត្យរាងកាយ និងការធ្វើតេស្តរោគវិនិច្ឆ័យរបស់លោក Trump ដែលលោក​ Barbabella សន្និដ្ឋានថា មេដឹកនាំរូបនេះ «មានសុខភាពល្អប្រសើរ​ទាំងស្រុង ដែល​អាច​អនុវត្តភារកិច្ចទាំងអស់របស់អគ្គមេបញ្ជាការ និងប្រមុខរដ្ឋ»។ របាយ​ការណ៍​​បាន​បន្ថែម​​ថា «ការ​ប្រឹក្សា​បង្ការ​ ត្រូវ​បាន​ផ្តល់​ជូន រួម​ទាំង​ការ​ណែនាំ​អំពី​របប​អាហារ ការ​ណែនាំ​ឲ្យ​ប្រើ​​ថ្នាំ​អាស្ពីរីន​កម្រិត​ទាប ការ​បង្កើន​សកម្មភាព​រាងកាយ និង​ការ​បន្ត​សម្រក​ទម្ងន់​»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm