ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព

2026/05/31 12:48:34 am        86

ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់​ឲ្យ​ដឹង​ថា បុរស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ អស់រយៈពេល ១០ថ្ងៃ ត្រូវបាននាំចេញ​មក​ខាង​ក្រៅ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពីបាន​យកម្នាក់ដោយជោគជ័យកាលពី ១ថ្ងៃមុននោះ ប៉ុន្តែមនុស្ស​ ២នាក់ផ្សេង​ទៀត​នៅតែបាត់ខ្លួនដដែល​។

អ្នកមុជទឹកជួយសង្គ្រោះជនជាតិម៉ាឡេស៊ី លោក Lee Kian Lie បានប្រាប់សារព័ត៌មាន​ AFP តាមរយៈការ​ផ្ញើសារ ​ Messenger ថា៖ «ជនរងគ្រោះ ៤នាក់ទៀត បានចេញមកក្រៅហើយ»។ លោកបានបន្ថែម​ថា «ទឹកបាន​ស្រកចុះ​ដោយសារការបូម ដូច្នេះពួកគេអាចចេញមកបាន»។

 គួរ​បញ្ជាក់​ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍ថា បុរស ៧នាក់ បានជាប់នៅ​ក្នុងរូងភ្នំ នៅ​តំបន់ភ្នំដាច់ស្រយាលមួយនៃខេត្ត Xaysomboun ភាគកណ្តាល ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលទឹកជំនន់គំហុក​ភ្លាមៗ បានធ្វើឲ្យ​ពួកគេ​ចេញ​មក​វិញ​មិនបាន​ ខណៈ​ពួកគេស្វែងរកមាស។

មនុស្ស ៥នាក់ ត្រូវបានរកឃើញកាល​ពី​ថ្ងៃពុធ ដោយកំពុងជាប់នៅក្នុងរូងតូចចង្អៀតមួយចម្ងាយប្រហែល ៣០០ម៉ែត្រ ពីមាត់រូងភ្នំ។

ក្រុមអ្នកជួយសង្គ្រោះ បាននាំបុរសម្នាក់ដែលប្រឡាក់ប្រឡូស​ដោយ​ភក់តាម​ផ្លូវ​ដ៏​លំបាកទៅកាន់កន្លែងសុវត្ថិភាព កាលពី​ថ្ងៃសុក្រ។ បុរសទាំង ៧នាក់នោះ ត្រូវបានជាប់នៅទីនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យ​មានទឹកជំនន់គំហុក​ភ្លាមៗ ដែលបានបិទច្រកចេញរបស់​រូងភ្នំនោះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm