គ្រូពេទ្យនៃការិយាល័យស្រុកប្រតិបត្តិមេគង្គ ចុះចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដល់មូលដ្ឋានពលរដ្ឋ

2022/04/21 07:53:52 pm        590

ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំស្រុកប្រតិបតិ្តមេគង្គ (ហៅកាត់OD Mekong) បានចុះចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសជំរុញទី៤ ដល់សហគមន៍ ខ្នងផ្ទះប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យស្រុកប្រតិបតិ្តមេគង្គ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា សកម្មភាពនាពេលនេះ ​ធ្វើឡើងតាមអនុសាសន៍ របស់​ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការស្វែងរកប្រជាពលរដ្ឋ ដែលមិនទាន់​បាន​ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងដូសជំរុញទី៤ ​និងអ្នកមិនទាន់ ចាក់វ៉ាក់សាំងដូសមូលដ្ឋាន ​ដើម្បីឲ្យកុមារ យុវវ័យ និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ បានទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ៗគ្នា។

លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន បានបញ្ជាក់ទៀតថា ជាយុទ្ធសាស្រ្តបន្ត គឺ OD Mekong សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ចំនួនបងប្អូនប្រជាពលរដ្ឋ ​ដែលខកខានមិនបាន ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩គ្រប់ដូស ដើម្បីយកទិន្នន័យទាំងអស់នេះ​ រៀបចំផែនការ និងបណ្តុះបណ្តាល ក្រុមការងាររួមជាមួយអាជ្ញាធរ សម្រាប់យកផែនការការងារនេះ ​ទៅផ្សព្វផ្សាយក្នុងសហគមន៍ ស្តីពី​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យល់ច្បាស់ ពីភាពស៊ាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm