សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ

2026/05/31 05:59:27 pm        283

សាធារណជន បានចូលរួមក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងផុលផុស ដើម្បី​លើក​កម្ពស់​ការ​ថែ​ទាំសុខភាពកុមារ។ ឪពុក ម្ដាយ ដែលមានកូនកំពុងស​ម្រាក​ព្យាបាល​នៅក្នុ​ង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ថ្លែងអំណរគុណសប្បុរសជន ដែលរួមចំណែកជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យ ផ្ដល់​ក្ដី​សង្ឃឹមដល់កូនៗរបស់ពួកគេ។

សហគ្រិនស្រ្ដី ក្នុងវិស័យឯកជន បានប្រាប់ BTV នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាចលនាសប្បុរសធម៌ ដ៏មានសារសំខាន់ ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរ​ការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យព្យាបាលកុមារ និងស្រ្ដីមានផ្ទៃ​ពោះ​ដោយ​មិន​គិត​ប្រាក់។ ពួកគេ បានចូលរួមក្នុងយុទ្ធនាការនេះ និងអំពាវនាវដល់ពលរដ្ឋខ្មែរ ចូលរួម​ឲ្យ​បាន​គ្រប់​ៗ​គ្នា ​រួមចំណែកលើកកម្ពស់ការថែទាំសុខភាពកុមារ។

ចំណែកប្រជាពលរដ្ឋ ជាអាណាព្យាបាល ដែលមានកូនកំពុងសម្រាកព្យាបាល និង​អ្នក​ខ្លះ​ធ្លាប់​ទទួល​ការ​ព្យាបាលកាលពីក្មេង នៅមន្ទីរពេទ្យគន្ធបុប្ផាដែរនោះ បានប្រាប់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺ​ជា​ក្ដី​សង្ឃឹមរបស់កុមារកម្ពុជា ពីព្រោះមន្ទីរពេទ្យនេះ បានផ្ដល់សេវាពិនិត្យ ព្យាបាល ដោយ​យក​ចិត្ត​ទុក​ដាក់ខ្ពស់។ ពួកគេ អរគុណក្រុមគ្រូពេទ្យ រាជរដ្ឋាភិបាល និងសប្បុរសជន ដែល​បាន​បន្ត​គាំទ្រ​មន្ទីរ​ពេទ្យគន្ធបុប្ផា ឲ្យមានលទ្ធភាពបន្តបេសកម្មទៅមុខទៀត។

សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាយុទ្ធនាការ ដើម្បីចូលរួមអបអរសាទរ ទិវា​កុមារអន្ដរជាតិ ១ មិថុនា និងបំផុសស្មារតីសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ចូល​រួម​បរិច្ចាគ​ជូន​មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុង​ការ​ពិនិត្យ ព្យាបាលកុមារ និងស្រ្ដីមានផ្ទៃពោះ ដោយឥតគិតប្រាក់ ខណៈមន្ទីរពេទ្យនេះ ត្រូវ​ចំណាយ​ថវិកា​ខ្ទង់ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ និង ៤៥លានដុល្លារនៅក្នុងមួយឆ្នាំ៕ អត្ថបទ ៖ លៀ ស៊ីណា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        182
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm