ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ

2026/05/31 06:36:48 pm        275

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជា​ប្រធាន​ក្រុម​ការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវ​ចេះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីកុំឲ្យពួកគាត់ មាន​ការ​យល់​ច្រឡំ​ពីច្បាប់កាតព្វកិច្ចយោធា ដែលទើបអនុម័តរួចរាល់ នាពេលថ្មីៗនេះ ខណៈ​ច្បាប់​មួយ​នេះនឹងត្រូវអនុវត្តន៍ស្មើភាពគ្នា។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស និងប្រកាសសមាសភាពថ្នាក់ដឹកនាំ និង​ក្រុម​ការ​ងារ​ចុះ​មូលដ្ឋានតាមបណ្ដាឃុំ ស្ថិតក្នុងស្រុកជើងព្រៃ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិតសភាចារ្យ ម៉ា ឈឿន មានប្រសាសន៍ថា ច្បាប់កាតព្វកិច្ចយោធា បានអនុម័ត​រួច​រាល់​ហើយ ដែលតម្រូវឲ្យយុវជនខ្មែរគ្រប់រូប ត្រូវអនុវត្តន៍ លើកលែងតែបុគ្គលមួយចំនួន ដែល​ច្បាប់​បាន​កំណត់ ឬអនុគ្រោះ ។

ឯកឧត្តមបានបន្តថា ចំពោះច្បាស់នេះ គឺត្រូវបានក្រុមជនអគតិប្រឆាំង ក៏បាន​និយាយ​បំផ្លើស​បំភ្លៃ​ការ​ពិត​ និងញុះញង់ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដូចនេះហើយ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិត​ខំ​បក​ស្រាយ ឬផ្សព្វផ្សាយឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋ ព្រោះច្បាប់នេះ បានអនុម័ត​ឲ្យ​ប្រើ​ប្រាស់ ​ដើម្បីឧត្តមប្រយោជន៍ជាតិ។

លោកជំទាវ អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា និងជា​អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​ស្រុក​ជើង​ព្រៃ​បានគូសបញ្ជាក់ថា ការពន្យល់ដល់ប្រជាពលរដ្ឋនេះ ក៏ទាមទារឲ្យអាជ្ញាធរ ត្រូវសិក្សា​ស្វែង​យល់​ពី​ច្បាប់​នេះ ឲ្យបានយល់ច្បាស់ជាមុនសិន ដើម្បីផ្សព្វផ្សាយទៅ កុំឲ្យខុសពីអត្ថន័យ ឬ​ខ្លឹមសារ​របស់ច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានជំរុញដល់សមាជិកបក្ស ដែល​ជាអាជ្ញាធរ​មូលដ្ឋាន ត្រូវខិតខំដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងផ្ដល់​សេវា​សាធារណៈ​ឲ្យ​បានត្រឹមត្រូវ លឿនឆាប់រហ័ស និងមានគណនេយ្យភាព ។ មួយវិញទៀត ត្រូវ​ប្រឹង​ប្រឹង​ថែ​រក្សាស​ន្តិសុខ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដោយអនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសយកចិត្តទុកដាក់ទប់ស្កាត់ កុំឲ្យមានបទ​ល្មើស​បច្ចេក​វិទ្យា​ល្បែង​អនឡាញ (Scam Online) ដែលប្រមុខរាជរដ្ឋាភិបាលកំពុងខិតខំបង្ក្រាប ដោយធ្វើ​យ៉ាង​ណា ​កុំឲ្យបទល្មើសនេះ កើតឡើងក្នុងមូលដ្ឋានស្រុកជើងព្រៃ ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញទៅដល់ក្រុមការងារបក្ស ដែល​ចុះ​មូល​ដ្ឋាន​តាម​ឃុំ សូមបន្តចុះផ្សព្វផ្សាយពីគោលនយោបាយគណបក្សជាជនកម្ពុជា ទៅដល់​ប្រជា​ពលរដ្ឋ​ ក៏ដូចជាចុះសួរសុខទុក្ខប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ដើម្បីស្ដាប់ពីសំណូមពរ ក្តីកង្វល់ និង​បញ្ហា​ផ្សេងៗ ហើយធ្វើរបាយការណ៍ និងដោះស្រាយជូនពលរដ្ឋ ។ មួយវិញទៀត សមាជិក​បក្ស​ទាំង​អស់ ក៏ត្រូវខិតខំបង្កើនសមាជិកបក្សថ្មីបន្ថែម នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះបន្ត ទាំងការបោះឆ្នោតឃុំសង្កាត់ នៅ​ឆ្នាំ​២០២៧​ និងការបោះឆ្នោតសកល នៅឆ្នាំ២០២៨ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm