មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង

2026/05/31 12:03:13 pm        293

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង រួមជាមួយប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ​ក្រុង​កំពង់​ឆ្នាំង​ បាននាំយកស័ង្កសីចំនួន ៥០សន្លឹក គ្រឿងឧបភោគបរិភោគ និងថវិកា ទៅ​ឧបត្ថម្ភ​ដល់​កុមារី​ឈ្មោះ ​ជា លីណា អាយុ១៣ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

កុមារី ជា លីណា កំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ និងមាន​បន្ទុក​មើល​ថែ​ប្អូន​ប្រុស​តូច​អាយុ២​ឆ្នាំ ខណៈដែលឪពុក ម្តាយ និងបងប្រុសរបស់នាង កំពុងជាប់ពន្ធនាគារ។ ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​កុមារីរូបនេះប្រឈមនឹងការខ្វះខាតទាំងផ្នែកជីវភាព ការសិក្សា និងការថែ​ទាំង​ប្អូន​តូច​ប្រចាំ​ថ្ងៃ​។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង​ការ​យក​ចិត្ត​ទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកុមារ និងគ្រួសារដែល​កំពុងជួ​ប​ការ​លំបា​ក​ក្នុងជី​វភាពរស់នៅ។ អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាការចូលរួម​សម្រាល​ការ​លំបាក​របស់​កុមារី ជា លីណា និងប្អូនប្រុសតូច ឱ្យ​មាន​លទ្ធភាព​ប្រសើរ​ឡើង​ក្នុងការ​រស់​នៅ​ប្រចាំ​ថ្ងៃ ព្រ​មទាំងបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតី​មនុស្ស​ធម៌​របស់​ថ្នាក់​ដឹកនាំ ចំពោះ​ប្រជា​ពលរដ្ឋ​ដែលកំពុងជួបការលំបាកនៅតាមមូលដ្ឋាន។

កុមារី ជា លីណា និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើប និងថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​សម្តេចធិ​បតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់​ព័ន្ធ ​ដែលបានគិតគូរ និងជួយឧបត្ថម្ភក្នុងគ្រាលំបាក៕ដោយ ÷ ហុង វាសនា

អត្ថបទដែលទាក់ទង

តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
2026/06/17 01:11:27 pm        1
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm        1
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ

2026/06/17 01:11:27 pm
​ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm
​រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm
​អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
2026/06/17 12:52:22 pm
​មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
2026/06/17 12:45:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am