ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​លោក Putin និង​លោក Zelenskyy ទទួល​រូបលោក​ដាច់​ដោយ​ឡែក​ពី​គ្នា​

2022/04/21 07:55:08 pm        2.0 K

​UN៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ស្នើ​ដល់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ទទួល​ដំណើរ​ទស្សនកិច្ច​របស់​រូបលោក​ដាច់ដោយ​ឡែក​ពី​គ្នា ដើម្បី​ពិភាក្សា​ពី​ជំហាន​នានា​ឈាន​ឆ្ពោះ​ទៅ​រក​សន្តិភាព ក្រោយ​ការ​វាយប្រហារ​របស់​ទីក្រុង Moscow ចូល​ប្រទេសជិតខាង​របស់​ខ្លួន​។

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​ថា លិខិត​ដាច់ដោយឡែក​ពី​គ្នា​ត្រូវ​បាន​ប្រគល់​ជូន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កាលពី​រសៀល​ថ្ងៃ​អង្គារស្នើ​ឲ្យ​លោក Putin ទទួល​ដំណើរ​របស់​លោក Guterres ទៅកាន់​ក្រុង Moscow និង​លោក Zelenskyy ​ឲ្យ​ទទួលយក​ដំណើរ​របស់​លោក​នៅ​ក្នុង​រដ្ឋធានី Kyiv​។ ​លោក Dujarric បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូប​នេះ​បាន​និយាយ​ថា ក្នុង​ពេល​វេលា​ដ៏​គ្រោះថ្នាក់​ និង​លំបាក​ខ្លាំង​បែបនេះ លោក​ចង់​ពិភាក្សា​ពី​ជំហាន​នានា​បន្ទាន់​ដើម្បី​នាំ​សន្តិភាព​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​អនាគត​នៃ​ពហុភាគី​និយម​ផ្អែកលើ​ជំពូក​នៃ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។​

​គួរ​រម្លឹក​ថា ​កាលពី​ថ្ងៃ​អង្គារ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​សុំ​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​អំឡុង​សប្ដាហ៍​បរិសុទ្ធ​នៃ​គ្រិស្ត​សាសនិក​និកាយ​អូ​ថូ​ដុក (Orthodox Christians' Holy Week) សម្រាប់​គ្រិស្ត​សាសនិក​ដែល​ជា​ពេល​វេលា​បួងសួង​ពិធីបុណ្យ Easter ទទូច​ឲ្យ​ផ្អាក​រយៈពេល ៤ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​កំពុង​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        897
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        476
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm