រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»

2026/05/31 08:10:56 pm        284

រដ្ឋបាលខេត្តកំពត បានត្រៀមទុរេនទុំប្រមាណ ២តោន ដើម្បីទទួលស្វាគមន៍ និងជូន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោម​ប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២រសៀលតទៅ នៅបរិវេណ​សួន​ច្បារ​ទល់​មុខ​ផ្សារ​វិថីម្ហូបអាហារ ខេត្តកំពត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ទទួល​បានការជំរុញលើកទឹកចិត្តពីក្រសួងទេសចរណ៍ ជាពិសេសក្រោមការយកចិត្តទុកដាក់ និង​ការ​ចង្អុល​បង្ហាញ​ពី​សំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងគោលបំណង​លើក​កម្ពស់​វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណ​ផលិតផល​ក្នុង​ស្រុក​របស់​ខេត្ត​កំពត​ឱ្យ​កាន់​តែទូលំទូលាយ។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹង​មាន​ឱកាស​ភ្លក់​រសជាតិទុរេនកំពតដ៏ល្បីល្បាញ ដែលរដ្ឋបាលខេត្តបានត្រៀមទុកចំនួន ២តោន ព្រម​ទាំង​អាច​ទស្សនា និងទិញផលិតផលកសិកម្ម ផ្លែឈើតាមរដូវ នំចំណីប្រពៃណី និង​ផលិត​ផល​សហគមន៍​ជា​ច្រើន​ប្រភេទ ដែលជាមរតកវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃការជំរុញ ទេសចរណ៍រដូវកាលបៃតង ដែលក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្តកំពុងផ្តោតសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងអំឡុងរដូវវស្សា។

រដូវកាលនេះ ខេត្តកំពតមានសម្រស់ធម្មជាតិខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ទេសភាពភ្នំ ទឹក​ជ្រោះ ​សមុទ្រ និងចម្ការផ្លែឈើកាន់តែស្រស់ស្អាត ដែលផ្តល់បទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ និង​ជួយ​ជំរុញ​ចំណូលដល់សហគមន៍មូលដ្ឋាន។

តាមរយៈការរៀបចំព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» នេះ រដ្ឋបាលខេត្តកំពតរំពឹងថា នឹង​រួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនកំពត ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​រដូវកាល​បៃតង ​និង​ជំរុញការចូលរួមគាំទ្រផលិតផលក្នុងស្រុក ស្របតាមគោល​នយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព និងបរិយាបន្ន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm