អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប

2026/05/31 08:25:15 pm        330

អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ដបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បាន​រៀប​ចំ​កម្ម​វិធី​សប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្ដូរវប្បធម៌សិល្បៈ អប់រំ និងទេសចរណ៍។ ពិធី​នេះធ្វើឡើង កាល​ពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអង្គរខេត្ដសៀមរាប ដោយ​មាន​ការចូលរួមពីមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោក ត្រាន់ ទួន អាញ់ TRAN Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ដបាត់ដំបង បាន​លើក​ឡើង​ថា មិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា ត្រូវបានដាំដុះ ថែរក្សា​តាម​រយៈ​ថ្នាក់​ដឹកនាំ ​និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។ ក្នុងទំនាក់ទំនងនេះ វប្បធម៌ តែង​តែ​ដើរ​តួនាទី​ពិសេស​ជាស្ពានតភ្ជាប់ប្រជាជន តម្លៃប្រពៃណីជាមួយភាពទំនើប និងប្រទេស​ជិត​ខាង​ពីរ​ដែល​ជិត​ស្និទ្ធគ្នា។ តាមរយៈការផ្លាស់ប្តូរវប្បធម៌ សិល្បៈ អប់រំ និងទេសចរណ៍ ប្រជាជន​នៃប្រទេស​ទាំង​ពីរ​កាន់តែយល់ចិត្តគ្នាទៅវិញទៅមក កាន់តែជិតស្និទ្ធ និងចែករំលែកតម្លៃវិជ្ជមាននៃសន្តិភាព សាម​គ្គីភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

លោកបន្ដថា សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជាឆ្នាំនេះ នៅតែជាសក្ខីភាពដ៏រស់រវើកមួយ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងវិស័យ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។ ការសម្តែងសិល្បៈ ការតាំងពិព័រណ៍វប្បធម៌ និងការផ្លាស់ប្តូរដែលបានធ្វើឡើងនៅថ្ងៃនេះ មិនត្រឹមតែរួមចំណែកដល់ការណែនាំរូបភាពនៃប្រទេសវៀតណាម និងប្រជាជនរបស់ខ្លួនដល់មិត្តភក្តិកម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ។លោកបន្ថែមថា សកម្មភាពផ្លាស់ប្តូរនៅសាកល វិទ្យាល័យអង្គរ បានចូលរួមចំណែកដល់ការជួយនិស្សិត និងសហគមន៍មក នៃប្រទេសទាំងពីរ ឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជន របស់គ្នាទៅវិញទៅមក ដែលជំរុញស្មារតីនៃការគោរព ការចែករំលែក និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោកបញ្ជាក់ថា ក្នុងបរិបទនៃការប្រែប្រួលក្នុងតំបន់ និងសកលលោកដ៏ស្មុគស្មាញ ការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន បានរួមចំណែកដល់ការកសាងមិត្តភាព ការ ជឿទុកចិត្ត និងការតភ្ជាប់ រវាងប្រជាជាតិទាំងពីរ។លោកជឿជាក់ថា តាមរយៈការផ្លាស់ប្តូរផ្នែកសិក្សា និងសិល្បៈ យុវជនមកពី ប្រទេសវៀតណាមនិងកម្ពុជា នឹងមានឱកាសកាន់តែច្រើនក្នុងការរៀនសូត្រពីគ្នា ទៅវិញទៅមក ពង្រីកការយល់ដឹងរបស់ពួកគេ និងរួមគ្នាកសាង សហគមន៍ អាស៊ានមួយ ដែលមានសាមគ្គីភាព ប្លែក និងអភិវឌ្ឍប្រកបដោយចីរភាព។

លោក លី សារី អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវ បានចាត់ទុកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តសៀមរាប ខណៈដែលខេត្ដមួយនេះ ពេញទៅដោយសក្តានុពលផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍របស់ប្រទេសកម្ពុជា ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យ និងជាកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។លោកបន្ដថា ការសម្តែងសិល្បៈនាឱកាសនេះ គឺជាការអនុវត្តផ្នែកមួយដ៏សំខាន់នៃផែនការសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ រវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរ ក្នុងការចូលរួមពង្រឹងនិងពង្រីកការផ្លាស់ប្ដូរផ្នែកវប្បធម៌ និងសិល្បៈ ដែលស្របទៅតាមមាគ៌ានយោបាយការបរទេសដែលមានលក្ខណៈប្រាកដនិយមរបស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសវៀតណាម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm