អ្នកនាំពាក្យក្រសួងក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយថា គ្មានកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ បានឈានដល់នោះទេនៅក្នុងកិច្ចប្រជុំកំពុងបន្តជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងតេអេរ៉ង់នៅតែផ្តោតសំខាន់ដដែលលើការបញ្ចប់ជម្លោះមួយនេះ ជាជាងពិភាក្សាលម្អិតលើនុយក្លេអ៊ែរ ។

លោក Baghaei បានច្រានចោលការទាមទាររបស់លោកខាងលិច ហើយប្រទេសរបស់លោកនឹងសម្រេចចិត្តផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន ហើយនិងពុំទទួលយកភាសា “ដាច់ខាត” នោះទេ ។
សេចក្តីអត្ថាធិប្បាយរបស់លោក បានកើតមាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមរិកលោក Donald Trump ថា លោកសម្រេចចិត្តលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយអ៊ីរ៉ង់ ដើម្បីបន្តបទឈប់បាញ់ដែលត្រូវការ ដើម្បីបើកច្រកសមុទ្រ Hormuz និងការបំផ្លាញសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ។
ខណៈពេលនោះដែរ ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mohsen Rezaei បានសរសេរនៅលើបណ្ដាញព័ត៌មានសង្គម X ថា លោក Trump កំពុងក្បត់ការទូត ដោយមិនបានលុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិក លើការដឹកជញ្ជូនទំនិញដែលជាប់ទាក់ទងនឹងអ៊ីរ៉ង់នោះឡើយ ។
លោកថា ជាមួយនឹងការបន្តហ៊ុមព័ទ្ធដោយកងទ័ពជើងទឹក និងធ្វើការទាមទារហួសហេតុ ក្នុងដំណើរការចរចា លោក Trump បានបង្ហាញម្តងទៀតថា លោកមិនមានទំនោរទៅរកការចរចាឡើយ ហើយកំពុងបន្តគោលដៅផ្សេងទៀត ៕
