អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម

2026/05/31 01:46:09 pm        119

អាជ្ញាធរជាតិអប្សរា និងស្ថាប័នធានាគុណភាពជប៉ុន JQA រួមជាមួយមន្ទីរអប់រំយុវជន និង​កីឡា​ខេត្តសៀមរាប បានបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ប្រចាំឆ្នាំ២០២៦ និងបាន​ប្រគល់​រង្វាន់​លើកទឹកចិត្តដល់ក្រុមសិស្សឆ្នើម ។ពិធីបិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ រៀបចំ​ឡើង​នៅបរិវេណសាលាបឋមសិក្សាដូនឪ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ បានអនុវត្តនៅសាលាបឋមសិក្សាទាំង៣ យ៉ាងតិច៦ខែក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែឧសភា ក្នុងឆ្នាំនីមួយៗ។ កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានអប់រំកុមាររាប់រយនាក់ក្នុងមួយឆ្នាំៗ ឱ្យយល់ដឹងពីផលប៉ះពាល់បរិស្ថាន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មិនត្រូវបោះចោលសំរាមនៅតាមទីសាធារណៈ និងការកែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញជាដើម។

ជាមួយគ្នានេះ លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុន JQA មានប្រសាសន៍ថា ស្ថាប័នធានាគុណភាពជប៉ុន JQA ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមចំណែកផ្តល់ការអប់រំដល់កុមារៗ នៅតាមសាលារៀន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក បានយល់ដឹងពីការការពារថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ ស្ថាប័នធានាគុណភាពជប៉ុន JQA នៅតែបន្តការចូលរួមជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ក្នុងសកម្មភាពអប់រំបរិស្ថាន ជាមួយសាលាបឋមសិក្សាទាំង៣នេះ ដើម្បីបណ្តុះគំនិតកុមារ ឱ្យមានបំណិនជីវិតមូលដ្ឋាន យល់ដឹង ចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ និងធម្មជាតិ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរមនា រវាងបរិស្ថានស្អាត និងសង្គមវប្បធម៌។

សូមបញ្ជាក់ថា សិស្សានុសិស្សដែលចូលរួមអប់រំបរិស្ថាននេះ មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាគោកគ្រើល និងសាលាបឋមសិក្សាត្រពាំងស្វាយ បន្ទាប់ពីដំណើរការកម្មវិធីអប់រំបរិស្ថាន អស់រយៈពេល៦ខែកន្លងមក ដោយចាប់ពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៦។ ពួកគាត់បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអនុវត្តកម្មវិធីបំណិនជីវិតមូលដ្ឋានពាក់ព័ន្ធនិងការងារបរិស្ថានបានល្អប្រសើរ។

ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី Morishima តំណាងស្ថាប័នធានាគុណភាពជប៉ុនJQA លោក ណាំង សុខខឿន ប្រធានស្តីទី ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០នាក់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
2026/05/31 02:43:55 pm        1
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
2026/05/31 01:46:09 pm        1
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
2026/05/31 01:39:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី

2026/05/31 03:17:01 pm
​ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
2026/05/31 02:43:55 pm
​ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
2026/05/31 01:46:13 pm
​អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
2026/05/31 01:46:09 pm
​អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
2026/05/31 01:41:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/30 07:31:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/28 10:52:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/31 03:46:34 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am