ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក

2026/06/01 04:20:10 pm        65

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអាទិត្យ ៣១ឧសភា ថា គិលានុបដ្ឋាកចំនួនបួននាក់ដែលកំពុងទទួលការព្យាបាលសម្រាប់ជំងឺអេបូឡាបណ្តាលមកពីវីរុសប្រភេទ Bundibugyo ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយក្នុងទីក្រុង Bunia ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីបានជាសះស្បើយពីជំងឺនេះ។

ការជាសះស្បើយបន្ថែមទៀតត្រូវបានគេរំពឹងទុក ជាពិសេសនៅពេលមនុស្សត្រូវបានគេធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងអាចទទួលបានការថែទាំ និងខណៈការឆ្លើយតបកាន់តែខ្លាំងចំពោះការផ្ទុះឡើងនៃជំងឺនេះ ។

ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ក៏បានជាសះស្បើយកាលពីដើមសប្តាហ៍មុននេះផងដែរ ដោយធ្វើឱ្យចំនួនសរុបនៃមនុស្សដែលបានជាសះស្បើយពីវីរុសកើនឡើងដល់ប្រាំនាក់។ ទោះជាយ៉ាងណាក៏ដោយ ករណីសង្ស័យកំពុងត្រូវបានតាមដាននៅក្នុងប្រទេសប្រេស៊ីល និងអ៊ីតាលីដែលជាប់ទាក់ទងនឹងការធ្វើដំណើរទៅកាន់បណ្ដាប្រទេសដែលរងផលប៉ះពាល់។

ចំនួនករណីឆ្លងជំងឺអេបូឡាដែលបានបញ្ជាក់នៅក្នុងប្រទេសនេះបានកើនឡើងដល់២៨២នាក់ ដោយមានអ្នកស្លាប់ចំនួន ៤២ នាក់ បន្ទាប់ពីលទ្ធផលតេស្តវិជ្ជមានថ្មីចំនួន១៩ករណី ត្រូវបានកត់ត្រា នេះបើយោងតាមទិន្នន័យចេញផ្សាយដោយក្រសួងទំនាក់ទំនង។

កាលពីដើមខែនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡាបង្កឡើងដោយវីរុស Bundibugyo ដ៏កម្រនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា ជាគ្រាអាសន្នសុខភាពសាធារណៈនៃកង្វល់អន្តរជាតិ ទោះបីជាវាមិនគ្រប់គ្រាន់តាមលក្ខណៈវិនិច្ឆ័យនៃភាពអាសន្ននៃជំងឺរាតត្បាតក៏ដោយ។

អំឡុងពេលចុះពិនិត្យស្ថានភាពនៅខេត្ត Ituri ភាគខាងកើតនៃប្រទេសកុងហ្គោ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនេះ លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការ WHO បានកត់សម្គាល់ថា ទោះបីជាបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលមានអាជ្ញាប័ណ្ណសម្រាប់ជំងឺអេបូឡា បង្កឡើងដោយវីរុស Bundibugyo ក៏ដោយ វាមិនមែនគ្មានសង្ឃឹមទេ ព្រោះអ្នកជំងឺអាចរស់រានមានជីវិតបានជាមួយនឹងការថែទាំសុខភាពល្អ៕


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm