មន្ត្រីជាន់ខ្ពស់គណបក្សឃឺដអ៊ីរ៉ង់ Komala បាននិយាយថាអ៊ីរ៉ង់ បានបាញ់មីស៊ីលពីរគ្រាប់ទៅលើមូលដ្ឋានមួយកន្លែងដែលជាកម្មសិទ្ធិរបស់ក្រុមនេះនៅក្នុងតំបន់ក្រុមឃឺដ ក្នុងខេត្ត Erbil ប្រទេសអ៊ីរ៉ាក់ភាគខាងជើង។

មេដឹកនាំគណបក្ស Komala លោក Amjad Hussein Panahi បាននិយាយនៅក្នុងការបង្ហោះសារលើបណ្តាញសង្គម Facebook ថា ការវាយប្រហារនេះបានធ្លាក់លើទីស្នាក់ការកណ្តាលរបស់គណបក្សនៅក្នុងស្រុក Khalidan នៅពេលយប់។

លោកបាននិយាយថា ការវាយប្រហារ បានធ្វើឱ្យចំនួនសរុបនៃមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ ដែលបានបាញ់ទៅលើទីតាំងរបស់ក្រុមនេះ ឡើងដល់ជាង៨០គ្រាប់។
គណបក្សសេរីភាពឃឺដ ជាគណបក្សឃឺដអ៊ីរ៉ង់មួយផ្សេងទៀតមានមូលដ្ឋាននៅក្នុងទីក្រុង Erbil បាននិយាយថា មីស៊ីលរបស់អ៊ីរ៉ង់ក៏បានវាយប្រហារមូលដ្ឋានមួយកន្លែងរបស់ខ្លួននៅជិតទីក្រុងនេះ ដោយអ្នកនាំពាក្យម្នាក់បាននិយាយថា គណបក្សបច្ចុប្បន្ន ត្រូវបានវាយប្រហារចន្លោះពី៥០ ទៅ៦០ លើក ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើម។