រតនគិរី៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិអូយ៉ាដាវ ស្ថិតនៅខេត្តរតនគិរី បន្តពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ បើទោះបីស្ថានមិនសូវមមាញឹកក្តី។
នៅថ្ងៃទី២១ ខែមេសានេះ លោក សាយ ចំរើន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរ ជាតិ អូយ៉ាដាវ បានឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពនៅច្រកព្រំដែននេះ មិនសូវមមាញឹកនោះទេ គឺមានតែការនាំចេញផលិតផលកសិកម្មតាមរដូវ ពីកម្ពុជាទៅប្រទសវៀតណាម និងវៀតណាម នាំទំនិញតិចតួចមកកម្ពុជា។
លោកបានបន្តថា បើទោះបីស្ថានភាពនៅច្រកនេះ មិនសូវមមាញឹក តែវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម នៅតែបន្តដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល។
កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំ ដែនជាមួយវៀតណាម ឱ្យមានការបង្កើនវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ថ្មី។
ប្រទេសកម្ពុជា មានខេត្តចំនួន៩ ដែលជាប់ព្រំប្រទល់នឹងប្រទេសវៀតណាម ដូចជា ខេត្តកណ្តាល កំពត តាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងមណ្ឌលគិរី៕អត្ថបទ៖ទូច សោភ័ណ