ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន

2026/06/01 05:59:28 pm        197

(កម្ពុជា)៖ ក្លឹបបាល់ទាត់នារីភ្នំពេញក្រោន បង្កើតកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នា ការប្រកួតកីឡាបាល់ទាត់លីគនារីកម្ពុជា ក្រោយវាយបកតាមពីក្រោយឈ្នះណាហ្កាវើលដ៍ ៣ទល់នឹង១ ក្រៅដីកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ជំនួបនេះលេងបានតែ៦នាទីម្ចាស់ផ្ទះណាហ្កាវើលដ៍ផ្ដើមនាំមុខមុនដោយកីឡាការិនី យ៉ែម ជីវ៉ា ។ ប៉ុន្តែនៅនាទីទី៣០ កីឡាការិនី វឿន សុថាន ជួយឱ្យភ្នំពេញក្រោនតាមស្មើវិញ។

វគ្គទី២នាទីទី៥១ កីឡាការិនី ទី សំណាង ជួយឱ្យភ្នំពេញក្រោននាំមុខវិញម្ដង មុនពេលដែលកីឡាការិនី វិបុល សិរីសេដ្ឋា បន្ថែមគ្រាប់ទី៣នៅចុងម៉ោង។ តាមរយៈលទ្ធផលនេះ ភ្នំពេញក្រោនបន្តឈរកំពូលតារាង ៦ប្រកួតមាន១៨ពិន្ទុពេញ។

ក្លឹបបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង បន្តបរាជ័យជាលើកទី៣ជាប់គ្នា បន្ទាប់ពីវិសាខាវាយបកយកឈ្នះ ៧ទល់នឹង៣។

បីគ្រាប់របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាការិនី Rai Preeti ពីរគ្រាប់តែឯង និងកីឡាការិនី Esther។ ចំណែក៧គ្រាប់របស់វិសាខាធ្វើបានសម្រេចដោយកីឡាការិនី ស៊ឹម ម៉ៃសំ បួនគ្រាប់តែឯង និងបីគ្រាប់ទៀតដោយកីឡាការិនី ឌី សុធា ទន់ គឹមហុង និងកីឡាការិនីសោភាន់ រីណា។ លទ្ធផលនេះធ្វើឱ្យវិសាខាបន្តឈរនៅលេខ២ក្នុងតារាងជើងឯក។

ចំណែកក្លឹបបាល់ទាត់ខេត្តសៀមរាប បានយកឈ្នះ XO United ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាការិនី Dike ពីរគ្រាប់តែឯង គ្រាក្លឹបបឹងកេតបានយកឈ្នះកំពង់ឆ្នាំង ១៣ទល់នឹង០។ ជ័យជំនះនេះ ធ្វើឱ្យ សៀមរាបឡើងមកឈរនៅលេខ៣ បឹងកេតលេខ៤ និងព្រះខ័នរាជធ្លាក់មកឈរនៅលេខ៥ ណាហ្កាវើលដ៍៦ XO United លេខ៧ និងកំពង់ឆ្នាំងលេខ៨។

លីគបាល់ទាត់នារី នឹងសម្រាករហូតដល់ថ្ងៃទី១៣ ខែមិថុនា ទើបត្រឡប់មកវិញ ដោយសារក្រុមបាល់ទាត់នារីកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយសិង្ហបុរី ថ្ងៃទី៦ ខែមិថុនា និងប្រកួតជាមួយឥណ្ឌូណេស៊ីថ្ងៃទី៩ ខែមិថុនា នៅប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm